មានសង្ឃឹមវិញហើយ លោកតា វីតាមីនសេ ដោយសារមានការឧបត្ថម្ភពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនជាមួយទឹកប្រាក់....
ប្រហែលជាពីម៉ោងមុននេះក្នុងហ្វេសប៊ុកផ្លូវការមួយដែលមានឈ្មោះថា សិល្បករកម្ពុជា ដែលការសរសេរក្នុងនះតំណាងដោយលោក អុឹម ជីវ៉ា បានរៀបរាប់ដោយក្តីរំភើបរីករាយហួសពីការស្មានជំនួសឲ្យលោកតា វីតាមីនសេ ដោយក្នុងនោះលោកបានរៀបរាប់ថា៖
សូមជួយ Share ផង ពេលនេះ តារាកំប្លែង នាយ វិតាមីសេ បានទទួលថវិការឧបត្ថម្ភចំនួន ៥ ០០០ ដុល្លារ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកនេះតាមរយៈលោកជំទាវ ម៉ែន នារីសុភ័ក្ត អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ប្រគល់ជូន អ្នកនាង ប៉េងប៉ោង ដែលត្រូវជាកូននាយ វិតាមីនសេ ។
នេះគឺជាការយកចិត្តទុកដាក់និងអាណិតស្រលាញ់ពីសំណាក់ថ្នាក់ដឹកនាំ ចំពោះប្រជាពលរដ្ឋក្រីក្រខ្វះខាត ចាស់ជរា កុមារកំព្រា មានជំងឺ ជាពិសេសសិល្បករសិល្បការនីដែលមានទុក្ខនិងមានជំងឺ ។
សម្តេច ប៊ុន រ៉ានី ជាមាតាដែលតែងតែសង្គ្រោះ និងផ្តល់ស្នាមញញឹមដល់ពលរដ្ឋខ្មែរ និងសិល្បករខ្មែរពេលកំពុងមានទុក្ខ គុណដ៏ធំធេងមិនអាចកាត់ថ្ងៃបានរបស់អ្នកម៉ែ ( ប៊ុន រ៉ានី ) មានចំពោះកូនចៅគ្រប់រូប គឺជាការចងចាំគុណដ៏ធំនេះអស់មួយជីវិត ។
ដោយក្តីគោរពអំពីខ្ញុំបាទ អុឹម ជីវ៉ា

គួរបញ្ជាក់ឡើងវិញផងដែរថា តារាកំប្លែងជើងចាស់លោកតា វីតាមីនសេ កំពុងតែធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរ ដោយសារតែជំងឺដំបៅក្រពះកម្រិតធ្ងន់ និងជំងឺសាច់ដុះក្នុងថ្លើម ដែលបានគំរាមកំហែងដល់អាយុជីវិតរបស់លោកតាខ្លាំងមែនទែន។
នេះជាហេតុធ្វើឱ្យអ្នកនាង មឿន និមល ហៅ ប៉េងប៉ោង ជាកូនស្រីមានការព្រួយបារម្ភយ៉ាងខ្លាំង រហូតដល់ថ្នាក់ប្រកាសគ្រោងនឹងលក់ឡាន និងដាក់បញ្ចាំផ្ទះ ប្រសិនបើខ្ចីលុយពីធនាគារមិនទាន់នោះទេ ដើម្បីយកប្រាក់ព្យាបាលជំងឺលោកតាវីតាមីនសេ ដែលជាឪពុកជាស្រលាញ់ និងអាចបញ្ជូនទៅក្រៅប្រទេសគឺថៃ និងសិង្ហបុរីផងដែរ។
អ្នកនាងប៉េងប៉ោង បានឱ្យដឹងថាពេលនេះលោកតា វីតាមីនសេ ស្ថិតនៅក្នុងស្ថានភាពគួរឱ្យបារម្ភ ព្រោះតែមានជំងឺទឹកនោមផ្អែមបន្ថែមផង ណាមួយវ័យក៏កាន់តែចាស់ជរាផងដែរ ដែលជាហេតុបណ្តាល ឱ្យការព្យាបាលក៏មានការជួបការលំបាកជាច្រើន។ ទោះបីជាយ៉ាងណា ក៏អ្នកនាងប៉េងប៉ោង ព្យាយាមយកឪពុកទៅព្យាបាលនៅក្រៅប្រទេសឱ្យបាន ដើម្បីឱ្យអស់ចិត្ត ហើយពេលនេះក៏កំពុងតែស៊ើបសួររឿងព្យាបាលជំងឺនេះនៅប្រទេសទាំងពីរនោះផងដែរ។
បើសិនជាអាចមានសង្ឃឹមច្រើនអ្នកនាង ប៉េងប៉ោង នឹងលក់ឡានផ្ទាល់ខ្លួនព្រមទាំងខ្ចីលុយធនាគារ ធ្វើយ៉ាងណាបញ្ជូនអ្នកមានគុណខ្លួន ទៅក្រៅប្រទេសឱ្យបាន។ ជូនពរតារាកំប្លែងលោកតាវីតាមីនសេ ឱ្យបានឆាប់ជាសះស្បើយពីជំងឺដ៏ធ្ងន់ធ្ងរនេះ ដើម្បីវិលមកកាន់វិស័យជាថ្មីម្តងទៀត៕

Post a Comment