មានរឿងអីទៀតហើយ ហេតុអ្វីបានជាអាជីវករផ្សារដើមគ ខឹងប្រធានផ្សារនេះខ្លាំងបែបនេះ?
ក្រុមអាជីវករលក់ដូរតាមផ្លូវ ជាប់ផ្សារដើមគ ប្រាប់សារព័ត៌មានក្នុងស្រុកយើងមួយ (Swift News) ឲ្យដឹងថា លោកអភិបាលក្រុងធ្វើកំណែទម្រង់ផ្លាស់ប្តូរ ប្រធានផ្សារ ដោយយក លោក ឈួន ឆាយ៉ារិទ្ធ មកកាន់ជាប្រធានផ្សារដើមគ មក បងប្អូនអាជីវករ រអ៊ូថ្ងូរ ដោយតម្លៃឈ្នួល ដាក់តាំងលក់ កាន់តែឡើងថ្លៃ យ៉ាប់ជាងប្រធានផ្សារពីមុនទៅទៀត ។
អាជីវករបានលើកឡើងជាលក្ខណៈចម្ងល់ថា លោកអភិបាលរាជធានីភ្នំពេញឆ្លាតវ៉ៃណាស់ ចេះផ្លាស់ប្តូរ ចែករំណែក ប្រធានផ្សារ ចេះរកកន្លែងបូមយកលុយឃើញ! ប្រធានផ្សារ ចង់គៀបអាជីវករ ឲ្យលៀនអណ្តាត ស្រែកយ៉ាងម៉េចស្រែកទៅ ធ្វើមិនដឹងមិនឮ សំខាន់ ពួតយកទឹក កើបលុយ ដើម្បីយកទប់តំណែងឈរឲ្យបានយូរ រហូតដល់អាជីវករ ថាប្រធានផ្សារពីមុនយកតម្លៃឈ្នួលគ្រាន់បើ មកដល់លោកប្រធានថ្មី គៀប ពូត ជញ្ជក់ ខ្លាំងសម្បើមមែន មិនខុសណា ផ្លែពោន ជូរងំជាងផ្លែក្រូចឆ្មា ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងទៀតថា កំណាត់ផ្លូវទាំង២ខ្សែត្រូវបានប្រែក្លាយទៅជាកន្លែងលក់ដូររបស់អាជីវករ និង តូបជាង៥ពាន់តូបនៅលើផ្លូវ ដែលមិនអាចធ្វើដំណើរបានជារៀងរាល់ថ្ងៃ ហើយថវិកាដែលប្រមូលបានពីការជួលតូបទាំងនោះក៏មិនឃើញយកមកអភិវឌ្ឍន៍ផ្សារអ្វីដែរ ។
សូមបញ្ជាក់ផងដែរថា កំណាត់ផ្លូវទាំង២ខ្សែនោះមាន ទី១ ផ្លូវលេខ៣៣៦ ចាប់ពីផ្លូវ២៤៥ ម៉ៅសេងទុង ទៅដល់ផ្លូវលេខ២៣១ និងកំណាត់ផ្លូវទី២ គឺផ្លូវលេខ២៣៥ ចាប់ពីផ្លូវ៣៣៦ទៅដល់ផ្លូវ២១៧ មុនីរ៉េត ។ ហើយនៅជុំវិញផ្សារដើមគ បើនិយាយអំពីបរិស្ថានវិញ មានទាំងសំរាម ភក់ជ្រាំ ក្លិនស្អុយជាប្រចាំ រីឯសន្តិសុខផ្សារដើមគវិញ ដឹងតែពីដើរប្រមូលលុយថ្លៃឈ្នួលតូប ឬកន្លែង ថ្លៃភាស៊ីអនាម័យ ការប្រមូលសំរាម និងថ្លៃសេវាផ្សេងៗ ។
ដោយឡែកពាក់ព័ន្ធអំពីបញ្ហាខាងលើនេះ ខាងសារព័ត៌មានខាងលើនេះមិនអាចសុំការបំភ្លឺពីលោក ឈួន ឆាយ៉ារិទ្ធ ប្រធានផ្សារដើមគ ដែលទើបមកកាន់តំណែងថ្មីជំនួសលោក សេង សារ៉ន បាននៅឡើយទេ ។
ចំពោះករណីខាងលើនេះ លោក ម៉េត មាសភក្តី អ្នកនាំពាក្យនៃសាលារាជធានីភ្នំពេញ បានថ្លែងប្រាប់សារព័ត៌មាន Swift News ឲ្យដឹងនៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះថា «ជាគោលការរៀបចំសណ្តាប់ធ្នាប់នេះ យើងបានធ្វើ និងរៀបចំសណ្តាប់ធ្នាប់តាមផ្លូវនានា មានន័យថា មិនឲ្យមានការតាំងលក់ នៅតាមដងផ្លូវដែលរំលោកភហួសពីទីតាំង ឬគំនូសផ្លូវសម្រាបមហាជនធ្វើដំណើរ ដែលជាផ្លូវថ្មើជើង ការចតនៅលើទ្រូងផ្លូវ ឬក៏លក់ដូរនៅលើទ្រូងនោះ ហើយយើងបានដាក់ផ្លូវ១១ខ្សែរនៅក្នុងរយៈពេល២ខែនេះនៅក្នុងការរៀបចំឲ្យមានសណ្តាប់ធ្នាប់ល្អ ដើម្បីធ្វើជាគំរូសិន ដើម្បីឲ្យផ្លូវផ្សេងៗយកជាគំរូទៅលើផ្លូវ១១ខ្សែរនេះដែលកំពុងតែរៀបចំ»។
លោក ម៉េត មាសភក្តី បានថ្លែងបន្ត ដោយឡែកចំពោះទីតាំង២ខ្សែរ ដែលមានការលក់ដូរនៅលើតាមដងផ្លូវជិតនិងផ្សរដើមគដែលផ្លូវសាធារណៈនោះ លោកនឹងប្រាប់លោកអភិបាលខណ្ឌឲ្យបានជ្រាប់ និងធ្វើការដោះស្រាយទៅលេីបញ្ហានេះ និងធ្វើការរៀបចំសណ្តាប់ធ្នាប់ផ្លូវសាធារណៈនេះ ដើម្បីមិនឲ្យមានការលក់ដូរជាបន្តទៀត ដើម្បីកុំឱ្យខូចសណ្តាបធ្នាប់ផ្លូវសាធារណៈទៀតទេ៕
អាជីវករបានឲ្យដឹងទាំងរអ៊ូរទាំថា តាំងពីលោក ឈួន ឆាយ៉ារិទ្ធ ផ្លាស់ប្តូរពីផ្សារដេប៉ូ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ មក ក្រោមកំណែទម្រង់របស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មកកាន់ជាប្រធានផ្សារដើមគ តម្លៃឈ្នួល ក្នុងមួយកន្លែង ត្រូវបានលោក ប្រធានផ្សារ ដាក់កំណត់១០ម៉ឺនរៀល ក្នុងមួយខែ ហើយយកប្រចាំថ្ងៃ៣០០០រៀលក្នុងមួយថ្ងៃ នោះមិនគិតពីភាស៊ី បរិស្ថាន ផ្សេងៗផង ។

Post a Comment