ស្ទើរមិនគួរឲ្យជឿ!!! នារីវ័ម្នាក់មានប្រជ្រុយខ្មៅធំៗរាប់រយដែលធ្លាប់តែទទួលការរើសអើង ពេលនេះបានជាប់ជា...
ពិតជាមិននឹកស្មានដល់មែនថា នារីវ័យក្មេងជនជាតិម៉ាឡេស៊ីម្នាក់ បានទទួលការឈឺចាប់ និងក្តីអាម៉ាស់ជាច្រើនឆ្នាំ ដោយសារតែខ្លួនមានប្រជ្រុយខ្មៅធំៗ ជាច្រើនកន្លែងនៅលើផ្ទៃមុខ និងដងខ្លួន។ យុវតីឈ្មោះ Evita Delmundo មានអាយុ ២០ឆ្នាំ មានប្រជ្រុយខ្មៅធំៗជាច្រើន រាប់មិនអស់តាំងពីកំណើត ហើយនាងបានរងនូវភាពអាម៉ាស់ និងការរើសអើង ពីមិត្តរួមវិទ្យាល័យ មិនតែប៉ុណ្ណោះ គេហៅនាងថា «សត្វចម្លែក» ទៀតផង ជាហេតុធ្វើឲ្យនាងមានអារម្មណ៍ ឈឺចាប់ ឯកោ និងខ្មាស់អៀនជាខ្លាំង។
ក្នុងនោះផងដែរ ដើម្បីជម្រះនូវភាពឈឺចាប់ និងការខ្មាស់អៀននេះ ម្តាយរបស់ Evita បានពិភាក្សាជាមួយវេជ្ជបណ្ឌិតជំនាញ ដើម្បីឲ្យនាងទទួលបានការវះកាត់ ប្រជ្រុយទាំងនោះ ចេញពីរាងកាយ ផ្ទុយទៅវិញ Evita បដិសេធមិនព្រមទទួលការព្យាបាលនោះឡើយ ព្រោះនាងគិតថា ប្រជ្រុយទាំងនោះបានធ្វើនាងក្លាយមនុស្ស តែម្នាក់គត់ដែលមានវា ហើយនាងពិតជាមានមោទនភាពជាខ្លាំង។
ដោយសារតែការជឿជាក់ចំពោះខ្លួនឯង បានធ្វើឲ្យ Evita មានទំនុកចិត្ត និងជំនះភាពខ្មាស់អៀន រហូតនាងហ៊ានដាក់ពាក្យចូលរួមប្រកួត កម្មវិធីលំដាប់ពិភពលោកទៀតផង គឺបរវកញ្ញាម៉ាឡេស៊ី ឆ្នាំ ២០១៨ លទ្ធផលដែលនាងទទួលបាននោះ គឺជាប់ក្នុងជុំជំរុះត្រឹម៥០នាក់ដំបូង ប៉ុន្តែនាងមិនមានសំណាងបានបន្តជាប់ទៅវគ្គ ១៨នាក់បន្ទាប់នោះទេ។

តែយ៉ាងណា Evita នៅតែសប្បាយចិត្ត នឹងទទួលយកលទ្ធផលមួយនេះ ជាពិសេសនាងបានចែករំលែកបទពិសោធន៍ ទៅដល់មហាជនគ្រប់គ្នាថា «ត្រូវចេះស្រឡាញ់នូវអ្វីដែលខ្លួនមាន ត្រូវមានមោទនភាព លើអ្វីដែលបានកើតមកជាមួយយើង នោះហើយជាក្តីស្រឡាញ់ដ៏ធំធេង មិនអាចកាត់ថ្លៃបាន»៕
Post a Comment