នៅតែមានអ្នកចាញ់បោកអស់ ៩៥០ដុល្លារ ទៀតហើយ!!! ល្បិចចាស់ បោកបានអ្នកប្រាស់រឿងឈ្នះរង្វាន់ទឹកប្រាក់ ចំនួន១ម៉ឺនដុល្លារ
យុវជនម្នាក់ ខំប្រកបរបរកស៊ីលក់ដូរទម្រាំសន្សំបានលុយកាក់បានបន្តិចបន្តួច ដើម្បីពង្រីកមុខរបរតែត្រូវមកចាញ់ល្បិច ក្រុមឆបោក តាមរយ:ទូរស័ព្ទ ដែលប្រាប់ថា លោកអ្នកឈ្នះរង្វាន់ធំ នូវទឹកប្រាក់ ចំនួន១ម៉ឺនដុល្លារ ពីធនាគាអេស៊ីលីដា ហើយថែមទាំងទាមទារឲ្យផ្ញើលុយមុនដើម្បីធ្វើឯកសារ និងរត់ការ ដើម្បីទៅបើករង្វាន់នៅពេលល្ងាចថ្ងៃនេះ ដោយសារមានការជឿទុកចិត្តទើបផ្ញើប្រាក់អស់ចំនួន៩៥០ដុល្លារដោយដាក់ផ្ញើតាមក្រុមហ៊ុនវីង ចុងក្រោយបិទប្រពន្ធទូរសព្ទអស់ ផ្តាច់ការទំនាក់ទំនង អស់រលីងពីខ្លួនហើយ ទើបសង្ស័យ ដើរសួរអ្នកជិតខាង ប្រាប់ថា នេះជា ល្បិចឆបោក ទើបភ្ញាក់ខ្លួន កាន់ក្រដាស់ផ្ញើលុយ រត់ទៅប្តឹងសម្ថិតកិច្ចប៉ុស្តិ៍កាកាប កាលពីវេលាម៉ោង៥និង ១០នាទីល្ងាច ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
ជនរងគ្រោះខាងលើមានឈ្មោះ ឃុល វាសនា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ លក់ភេសជ្ជ: មានទីលំនៅភូមិព្រៃសាលា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បេីតាមសម្តីជនរងគ្រោះ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ មានទូរសព្ទហៅមកគាត់ ដោយប្រាប់ថា លោកអ្នកឈ្នះនូវរង្វាន់ធំមហាសាល នូវទឹកប្រាក់១ម៉ឺនដុល្លារសហរដ្ឋអាមេរិក ពីធនាគា អេស៊ីលីដា គ្រាន់តែថាឈ្នះរង្វាន់ធំ១ម៉ឺនដុល្លារខ្លួនមានការ ត្រេកអរ ជាខ្លាំង ហើយអ្នកប្រាប់ថាឈ្នះរង្វាន់នោះ អួតថាពួកគេ ជាភ្នាក់ងារ ក្រុមហ៊ុនអេស៊ីលីដា និងបាននិយាយបញ្ចុះបញ្ចូល ទាមទារ លុយរត់ឯកសារ ដើម្បីបើករង្វាន់ មហាសាលខាងលើ ចំនួន ១ពាន់ដុល្លារមុន ដោយឲ្យផ្ញើលុយ តាម រយ: លេខទូរស័ព្ទ 086 403661 និង 086 230693 ហើយខ្លួនផ្ញើតាំងពីព្រឹកមកដល់រសៀល ចំនួន៤ដងមកហើយ ដល់លើកចុងក្រោយ ភាគីជនឆបោក ទាមទារលុយ១៥០ដុល្លារទៀត តែខ្លួនដើរខ្ចីលុយគេមិនបាន ដើរនិយាយប្រាប់គេ តាមដំណើររឿង ទើបភ្ញាក់ខ្លួន ដឹងថាចាញ់ល្បិចគេហើយ ទូរសព្ទ២ខ្សែរបស់ភាគីខាងបោក ត្រូវបានបិទ ផ្តាច់ទំនាក់ទំនង ដឹងខ្លួន ថាចាញ់ល្បិចហើយ មានកាន់កាន់ កន្ទុយសន្លឹក វីង ទៅប្តឹងប៉ូលិស ឲ្យជួយស្រាវជ្រាវ។
តាមមហាជនដែលដឹងរឿង ល្បិចឆបោក លោកអ្នកឈ្នះរង្វាន់ធំមហាសាល ពីក្រុមហ៊ុននេះ ពីក្រុមហ៊ុននោះ ជារឿងបោកប្រាស់សុទ្ធ ហើយកន្លងមក ក្រុមឆបោករូបភាពនេះ ត្រូវបានកម្លាំងជំនាញ ស្រាវជ្រាវ បង្ក្រាបចាប់ខ្លួនបានមួយក្រុម ញាត់ពន្ធធនាគារហើយ មកដល់ឥឡូវលេចមួយក្រុមថ្មីចេញមកប្រើល្បិចឆបោក ឈ្នះនូវរង្វាន់ធំទៀតហើយ ចូរបងប្អូន អស់លោកអ្នកមេត្តាបង្កើនការប្រុងប្រយ័ត្ន។ ហើយរងចាំមើលថា កម្លាំងជំនាញស្រាវជ្រាវ តាមចាប់បង្ក្រាបក្រុមបោកប្រាស់នេះបានដែរឬយ៉ាងណា៕

Post a Comment