កាលពីថ្ងៃទី៩វិច្ឆិកាម្សិលមិញ តារាស្រីរូបនេះ បានថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្នុងពិធីបើកហាងផលិតផលសិប្បកម្មមួយឈ្មោះថា “Kultura” ថា៖ "ខ្ញុំពិតជាភ្ញាក់ផ្អើលណាស់ ពេលបានទទួលលិខិតអញ្ជើញនោះ ព្រោះខ្ញុំពិតជាមិនធ្លាប់ចូលរួមក្នុងកម្មវិធីបែបនេះពីមុនឡើយ។ ខ្ញុំមានអារម្មណ៍អៀនៗបន្តិចដែរ ពេលដែលត្រូវចូលរួមពិធីធំបែបនេះ”។
នាងបន្តទៀតថា៖ "មានអ្នកប្រាប់ខ្ញុំថា នាយករដ្ឋមន្ត្រីកម្ពុជា ចង់ជួបខ្ញុំ ដូចនេះខ្ញុំ និងស្វាមីនឹងទៅ ព្រោះរឿងរបស់ខ្ញុំ ក៏កំពុងដាក់បញ្ចាំងក្នុងប្រទេសកម្ពុជាដែរ”។ គួរកត់សម្គាល់ថា ប្រជាប្រិយភាពរបស់ Marian Rivera នៅកម្ពុជា គឺតាមរយៈការសម្ដែងក្នុងរឿង "នាងម៉ារីម៉ា" និងរឿងភាគផ្សេងៗ ដែលបានដាក់បញ្ចាំជាហូរហែក្នុងប្រទេសនេះ។
គួរបញ្ជាក់ឡើងវិញផងដែរថា កាលពីពេលថ្មីៗនេះ បណ្ដាញព័ត៌មាន Teamdantes ទើបតែបញ្ចេញតារាងឈ្មោះតារាស្រីប្រទេសហ្វីលីពីនដែលមានរង្វង់ត្រគាកសិចស៊ីបំផុត។ ដូចសព្វមួយដងដែរ តារាសម្ដែងជួរមុខ Marian Rivera គឺជាដណ្ដើមបានជ័យលាភីក្នុងតារាងនេះ។ តួរឿង "ម៉ារីម៉ា" ត្រូវបានគេវាយតម្លៃថានៅរក្សាបានរាងបានល្អបើទោះបីជាសម្រាលកូនហើយក៏ដោយ។ ខាងក្រោមនេះគឺជាសិល្បការិនីដែលមានឈ្មោះក្នុងតារាង៕




















No comments:
Post a Comment