សូមរួសរាន់ឡើង សល់១០ថ្ងៃទៀតទេ!!! ម្ចាស់យានយន្ត នឹងត្រូវរងនូវទោសទណ្ឌតាមច្បាប់ ប្រសិនបើការបង់ពន្ធ...
អគ្គនាយកដ្ឋានពន្ធដារ នឹងផ្អាកបញ្ចប់ការទទួលបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះក្នុងរយៈពេល១០ថ្ងៃ ទៀតប៉ុណ្ណោះ សម្រាប់បង់ពន្ធឆ្នាំ២០១៧ ហើយក្នុងករណីខកខានមិនបានបង់ពន្ធទាន់ពេលវេលា តាមការកំណត់នោះទេម្ចាស់យានយន្តនឹងត្រូវរងនូវទោស ទណ្ឌតាមច្បាប់ជាធរមាន។
អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីជូនដំណឹង ស្តីពីការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០១៧ នៅលើ Page Facebook ជារៀលរាល់ថ្ងៃ ដើម្បីក្រើនរំលឹកដល់ម្ចាស់យានយន្តទាំងអស់ដែលពុំទាន់បានមកបំពេញកាតព្វកិច្ចបង់ពន្ធ សូមអញ្ជើញមកប្រកាសបង់ពន្ធឲ្យបានរួសរាន់ នៅតាមសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅតាមធនាគារអេស៊ីលីដា ធនាគារការណាឌីយ៉ា ធនាគារវឌ្ឍនៈ និងធនាគារកម្ពុជាសាធារណៈ ដើម្បីជៀសវាងបាននូវការកកស្ទះ និងការប្រជ្រៀតគ្នាមកប្រកាសបង់ពន្ធ នៅថ្ងៃជិតផុតកំណត់ ដែលអាចនាំឲ្យមានបាតុភាព អសកម្មដោយប្រការណាមួយ។

តាមសេចក្តីជូនដំណឹងបានឲ្យដឹងថា ទាក់ទិននឹងការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះ នៅក្នុងរយៈពេលប៉ុន្មានខែមកនេះ មានម្ចាស់យានយន្តជាច្រើនបានមកបង់ពន្ធរួចរាល់ ខណៈដែលមានម្ចាស់យានយន្តមួយចំនួនទៀតនៅមិនទាន់មកបង់ពន្ធនេះនៅឡើយ ដូច្នេះពាក់ព័ន្ធនឹងការបង់ពន្ធនេះ នៅសល់តែរយៈពេល១៥ថ្ងៃទៀតប៉ុណ្ណោះ ការបង់ពន្ធឆ្នាំ២០១៧ នឹងត្រូវបញ្ចប់ជាស្ថាបពរ។

សម្រាប់ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននេះដែរ នៅក្នុងករណីខកខានមិនបានបង់ពន្ធទាន់ពេលវេលាតាមការកំណត់ខាងលើនោះទេ ម្ចាស់យានយន្ត នឹងត្រូវរងនូវទោសទណ្ឌតាមច្បាប់ជាធរមានក្នុងនោះអគ្គនាយកដ្ឋានពន្ធដារនឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ជាពិសេសនគរបាលចរាចរណ៍ ដើម្បីចុះត្រួតពិនិត្យការប្រមូលពន្ធនេះ នៅតាមដងផ្លូវនានាបន្ទាប់ពីការបិទបញ្ចប់ នៃការប្រមូលពន្ធនៅត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ៕

Post a Comment