បុរសចិនម្នាក់ឈ្មោះ Huang Bo បានសរសេរក្នុងប្លុក ថាខ្លួនបានសាកល្បងលាងចង្កឹះឫស្សី បានពីភោជនីយដ្ឋានមួយ ដោយគាត់មានអារម្មណ៍ភ្ញាក់ផ្អើល បន្ទាប់ពីរកឃើញថាចង្កឹះទាំងនោះបានប្រែចេញជាពណ៌លឿង និងក្លិនអ្វីម្យ៉ាង។ គាត់ប្រាប់ថា សូមឈប់ប្រើចង្កឹះឫស្សីថោកនេះទៅ វាពិតជាមានគ្រោះថ្នាក់ដល់អាយុជីវិតអ្នកណាស់។ សារនេះត្រូវបានគេចែករំលែកតគ្នាៗជាង ១២ម៉ឺននាក់។
អ្នកជំនាញខាងចំណីអាហារជនជាតិចិន លោកDong Jinshi បានឲ្យដឹងថាពណ៌ និងក្លិនរបស់ចង្កឹះទាំងនោះបង្ហាញថាវាអាចត្រូវគេដាក់ស្ពាន់ធ័រ និងសារធាតុគីមីផ្សេងទៀត ដើម្បីរក្សាគុណភាពចង្កឹះ។ លោកបន្ថែម ស្ពាន់ធ័រ អ៊ីដ្រូហ្សែនប៉េរូស៊ីត សូដ្យូមអីដ្រូស៊ុលហ្វីត និងសារធាតុ mold inhibitor ជាសារធាតុគីមីដែលគេតែងតែដាក់ក្នុងចង្កឹះ ទោះគេមិនអនុញ្ញាតក្ដី។
អ្នកជំនាញដដែលបន្តថា ចង្កឹះទាំងនេះភាគច្រើនផលិតតាមហាងតូចៗ នៅឆ្ងាយពីទីប្រជុំជន ដែលគេមិនសូវស្គាល់ឈ្មោះ និងមិនដែលបានទទួលអាជ្ញាប័ណ្ណឡើយ។
ទោះជាបែបនេះក្ដី អ្នកជំនាញសុវត្ថិភាពចំណីអាហារម្នាក់ទៀតលោក Fan Zhihong មកពីសាកលវិទ្យាល័យកសិកម្មចិន ថាវាពិបាកនឹងវាយតម្លៃចំពោះចង្កឹះញ៉ាំហើយបោះចោលទាំងនេះណាស់។ ចំណែកម្ចាស់ហាងមួយថា ការប្រើចង្កឹះឫស្សី មិនអនុញ្ញាតឲ្យប្រើទេក្នុងហាងលោក ព្រោះវាមិនល្អសម្រាប់សុខភាព៕










No comments:
Post a Comment