ពិតជាមិនដែលដឹងថាសម្រាមមានច្រើនយ៉ាងនេះសោះក្នុងមួយថ្ងៃ
មានប្រជាពលរដ្ឋមួយចំនួនប្រាកដជាមិនបានដឹងច្បាស់ទេថា អ្នករស់នៅរាជធានីភ្នំពេញបានបង្កើតសំរាមឬបោះចោលវត្ថុលែងមានម្លៃ ជារៀងរាល់ថ្ងៃមិនក្រោម ២៣០០ តោននោះទេ ដោយមានក្រុមហ៊ុនប្រមូលសម្រាមមួយឈ្មោះថា ស៊ីនទ្រី មានតួនាទីប្រមូលជាប្រចាំ។
ក្នុងនោះផងដែរ បើតាមរបាយការណ៍ពីក្រុមហ៊ុន ស៊ីនទ្រី បានឲ្យដឹងថា អ្នករស់នៅភ្នំពេញបានបញ្ចេញសំរាមរបស់ខ្លួនប្រមាណជាង៧០ ០០០តោន ក្នុងមួយខែៗ ឬ ប្រហាក់ប្រហែល២៣០០តោនក្នុងមួយថ្ងៃ។ សម្រាប់សំរាមដែលពលរដ្ឋលែងត្រូវការទាំងនោះ សុទ្ធតែត្រូវបង់ថ្លៃចំណាយឲ្យក្រុមហ៊ុនស៊ីនទ្រី ដើម្បីសម្អាតផងដែរ។
ហើយបើយោងតាមលិខិតតារាងតម្លៃជាមូលដ្ឋានថ្លៃឈ្នួលសេវាដឹកជញ្ជូន សំរាម និងសម្អាតក្រុងប្រចាំខែ ដែលចងក្រងដោយសាលាក្រុងភ្នំពេញ និងក្រសួងពាក់ព័ន្ធអនុញ្ញាតឲ្យក្រុមហ៊ុនស៊ីនទ្រីទទួលពីប្រជាពលរដ្ឋក្នុងតម្លៃខុសៗគ្នាដូចជា៖
- លំនៅដ្ឋាន ឬផ្ទះស្នាក់នៅធម្មតា ចាប់ពី០,៨០ដុល្លារឡើង ទៅតាមប្រភេទនៃផ្ទះ
- ទីតាំងអាជីវកម្ម ស្ថិតតាមអាជីវកម្ម ប្រភេទផ្លូវ ចាប់ពី ៣ ដុល្លារ ដល់ ៧៥ដុល្លារ
- គ្រឹះស្ថានហិរញ្ញវត្ថុ ឬធនាគារ ចាប់ពី ៥០ដុល្លារ ដល់ ១០០ដុល្លារ
- សណ្ឋាគារ និងផ្ទះសំណាក់ ចាប់ពី២ដុល្លារ ទៅ ៦ដុល្លារ/១បន្ទប់
- ក្លឹបកំសាន្ត រង្គសាល ឌីស្គូ និងបៀហ្គាដិន ចាប់ពី ៥០ដុល្លារ ទៅ ១០០ដុល្លារ
- រោងមហាស្រពឬភាពយន្ត តម្លៃ ៥០ដុល្លារ
- អគារ ឬឃ្លាំងលក់រថយន្ត ឬទោចក្រយានយន្ត ចាប់ពី៣០ដុល្លារ ទៅ ៥០ដុល្លារ
- ឃ្លាំងស្ដុកទំនិញ ១០ដុល្លារ ទៅ ១០០ដុល្លារឡើង
- ស្ថានីយប្រេង ៣០ដុល្លារទៅ ៥០ដុល្លារ
- ភូមិគ្រឹះ ៣ដុល្លារ ទៅ ២៥ដុល្លារ
- ស្ថានទូត ស្ថានកុងស៊ុល អង្គការក្រៅរដ្ឋាភិបាល ២៥ដុល្លារ ទៅ ១០០ដុល្លារឡើង
- ផ្សារទំនើប(Mart) ចាប់ពី ៥០ដុល្លារទៅ ១០០ដុល្លារ
- ហាងទំនិញ ចាប់ពី ១៥ដុល្លារ ទៅ២៥ដុល្លារ
- មន្ទីរព្យាបាលជំងឺ ឬគ្លីនិក ចាប់ពី ២០ដុល្លារ ទៅ ៥០ដុល្លារឡើង
- សាលារៀនឯកជន ចាប់ពី ៣០ដុល្លារ ទៅ ២៥០ដុល្លារឡើង
- រោងចក្រ សិប្បកម្ម ចាប់ពី ៥០ដុល្លារ ទៅ ១០០ដុល្លារឡើង
- ស្ថាប័នរដ្ឋសាធារណៈ(អង្គភាព មន្ទីរ...) តម្លៃ២០ដុល្លារ
- តូបលក់ដូរក្នុងផ្សារនិងតាមផ្លូវគិតជាប្រចាំថ្ងៃ ១០០រៀល៕

Post a Comment