លោក ព្រាប កុល ប្រធានអង្គការតម្លាភាពកម្ពុជាអន្តរជាតិ និយាយប៉ុន្មានម៉ាត់នេះមក ធ្វើឲ្យគេឆ្ងល់គ្រប់គ្នាតែម្តង រឿងរំលាយគណបក្សសង្គ្រោះជាតិ
នាព្រឹកនេះតែម្តង ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង៨ តុលាការកំពូលកំពុងបើកសវនាការលើសំណុំរឿងរំលាយគណបក្សសង្គ្រោះជាតិ ក្នុងសវនាការនេះ មានសមាសភាពចៅក្រម៩រូប និងព្រះរាជអាជ្ញា១រូប។
ទាក់ទងសំណុំរឿងខាងលើនេះ លោក ព្រាប កុល ប្រធានអង្គការតម្លាភាពកម្ពុជា អន្តរជាតិ បានសរសេរលើគេហទំព័រហ្វេសប៊ុនផ្លូវការរបស់លោកថា៖ "ថ្ងៃនេះមានអ្នកចាញ់ច្រើនអនេក....ខ្លះត្រូវគេញាក់ដាច់ចង្កេះ.....ខ្លះចាញ់ប្រាជ្ញ ព្រោះខ្សោយចិត្តសាស្ត្រ និង IQ ទាប......!"
នៅជុំវិញតុលាការកំពូលនៅពេលនេះ មានការរឹតបន្តឹងសន្តិសុខ ដោយដាក់រនាំងការពារ បិទផ្លូវ និងមានដាក់ពង្រាយកងកម្លាំងប្រដាប់ជាច្រើននាក់ ដោយឡែកក្នុងសវនាការនេះ មិនអនុញ្ញាតឱ្យមានការចូលរួមស្តាប់សវនាការពីសំណាក់ អ្នកសារព័ត៌មាន អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ឬប្រជាពលរដ្ឋនោះទេ។ រីឯតំណាង ឬមេធាវីការពារក្តីឱ្យគណបក្សប្រឆាំងក៏គ្មានវត្តមានក្នុងសវនាការនេះដែរ។
ទាក់ទងសំណុំរឿងខាងលើនេះ លោក ព្រាប កុល ប្រធានអង្គការតម្លាភាពកម្ពុជា អន្តរជាតិ បានសរសេរលើគេហទំព័រហ្វេសប៊ុនផ្លូវការរបស់លោកថា៖ "ថ្ងៃនេះមានអ្នកចាញ់ច្រើនអនេក....ខ្លះត្រូវគេញាក់ដាច់ចង្កេះ.....ខ្លះចាញ់ប្រាជ្ញ ព្រោះខ្សោយចិត្តសាស្ត្រ និង IQ ទាប......!"
ក្នុងអត្ថន័យដែលលោកសរសេរនេះបានធ្វើឲ្យមានមនុស្សជាច្រើនមានការងើងឆ្ងល់ជាខ្លាំង ថាលោកចង់មានន័យថាម៉េច ដោយគាត់មិនបាននិយាយចំពីអ្វីនោះទេ គ្រាន់តែនិយាយរៀងបញ្ឆិតបញ្ឆៀងតែប៉ុណ្ណោះ ដូចនេះមានតែរងចាំមើលតទៅទៀតទៅថាចម្លើយវានឹងក្លាយជាយ៉ាងម៉េចនោះ៕





























Post a Comment