នៅជុំវិញតុលាការកំពូលនៅពេលនេះ មានការរឹតបន្តឹងសន្តិសុខ ដោយដាក់រនាំងការពារ បិទផ្លូវ និងមានដាក់ពង្រាយកងកម្លាំងប្រដាប់ជាច្រើននាក់ ដោយឡែកក្នុងសវនាការនេះ មិនអនុញ្ញាតឱ្យមានការចូលរួមស្តាប់សវនាការពីសំណាក់ អ្នកសារព័ត៌មាន អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ឬប្រជាពលរដ្ឋនោះទេ។ រីឯតំណាង ឬមេធាវីការពារក្តីឱ្យគណបក្សប្រឆាំងក៏គ្មានវត្តមានក្នុងសវនាការនេះដែរ។
ទាក់ទងសំណុំរឿងខាងលើនេះ លោក ព្រាប កុល ប្រធានអង្គការតម្លាភាពកម្ពុជា អន្តរជាតិ បានសរសេរលើគេហទំព័រហ្វេសប៊ុនផ្លូវការរបស់លោកថា៖ "ថ្ងៃនេះមានអ្នកចាញ់ច្រើនអនេក....ខ្លះត្រូវគេញាក់ដាច់ចង្កេះ.....ខ្លះចាញ់ប្រាជ្ញ ព្រោះខ្សោយចិត្តសាស្ត្រ និង IQ ទាប......!"
ក្នុងអត្ថន័យដែលលោកសរសេរនេះបានធ្វើឲ្យមានមនុស្សជាច្រើនមានការងើងឆ្ងល់ជាខ្លាំង ថាលោកចង់មានន័យថាម៉េច ដោយគាត់មិនបាននិយាយចំពីអ្វីនោះទេ គ្រាន់តែនិយាយរៀងបញ្ឆិតបញ្ឆៀងតែប៉ុណ្ណោះ ដូចនេះមានតែរងចាំមើលតទៅទៀតទៅថាចម្លើយវានឹងក្លាយជាយ៉ាងម៉េចនោះ៕





























No comments:
Post a Comment