លោក ស៊ីន ចាន់សិរីវុត្ថា បានឲ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិកងកេង នឹងរីកធំជាងគេនៅកម្ពុជា ក្នុងចន្លោះ ១០ ទៅ ១៥ឆ្នាំខាងមុខ ដោយសារតែអាកាសយានដ្ឋាននេះ ស្ថិតក្នុងខេត្តព្រះសីហនុ ដ៏មានសក្តានុពលក្នុងវិស័យទេសចរណ៍។
កត្តាដែលនាំឲ្យខេត្តព្រះសីហនុ ក្លាយជាខេត្តដែលមានសក្តានុពលសេដ្ឋកិច្ចជាងគេ គឺដោយសារតែការរីកលូតលាស់នៃវិស័យទេសចរណ៍ វិស័យពាណិជ្ជកម្ម វិស័យឧស្សាហកម្ម សកម្មភាពដឹកជញ្ជូន និងការនាំចេញកាន់តែច្រើន ហើយពិសេសជាងនេះទៅទៀតគឺ តំបន់ព្រះសីហនុ នឹងជាតំបន់អភិវឌ្ឍន៍លឿនជាងគេ ដោយសារមានរោងចក្រជាច្រើនកំពុងផ្តោតទៅ តំបន់សេដ្ឋកិច្ចពិសេស និងមានកំពង់ផែខ្នាតអន្តរជាតិផងដែរ។
ខេត្តព្រះសីហនុ ក៏បានក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់ សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ ដោយមធ្យោបាយធ្វើដំណើរ កាន់តែងាយស្រួល ទាំងផ្លូវគោក ផ្លូវដែក និងផ្លូវអាកាស៕






















No comments:
Post a Comment