"អ្នកក្លាហាន ឈ្មោះ ឌុច សុវណ្ណរិទ្ធ ព្រះនាម បងញាញ់ ត្រូវជា កូនរបស់លោក ឯកឧត្តម ឌុច សុវណ្ណរី រដ្ឋលេខាធិកាក្រសួងទំនាក់ទំនងព្រឹទ្ធ/រដ្ឋសភានឹងអធិការកិច្ច នឹងបក្សពួកជាមន្ត្រីនគបាលឈ្លោះ ឡពេជ្រសីលា បានចុះប្រឡូកពិភពគុន បេីកសៃហ្វៀនបាញ់បោះទាមទាយកពានរង្វាន់ម្ចាស់ពិភពគុន នៅសាលគ្រវី Rock កាលពីយប់មិញនេះ ធ្វេីអោយមានជនរងគ្រោះម្នាក់បានរងរបួសជាទម្ងន់
តែសំខាន់ថ្ងៃនេះចាប់ជនដៃដល់វាមិនទាន់បាន ? ហេីយមានល្បឿនយឺតជាងអនុវត្តន៍ច្បាប់ចំពោះអ្នកលក់ឡេនឹងតាលក់ជំពាម ...ទោះករណីនេះជាករណីបំពានអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោក៏ដោយ
សង្ឃឹមថាលោកពូឯកឧត្តម ឌុចសុវណ្ណរី នឹងមិនចេញមុខមកអះអាងថាកូនពូបាញ់ការពារខ្លួនទៀតទៅចុះ
អនុសាសន៍សម្ដេច «កូនអាណាក៏ដោយ ពាក់លោកខែក៏ដោយ បេីហ្អែងធ្វេីខុសច្បាប់គឺខ្នោះ»"
មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំការមន លោក ឃួន សំអុល បានប្រាប់សារព័ត៌មានក្នុងស្រុកថា ករណីបាញ់ប្រហារនៅក្នុងមជ្ឈមណ្ឌលកម្សាន្ត Rock ពិតជាមានមែននៅព្រឹកនេះ ហើយលោកថា មនុស្សម្នាក់បានរងរបួស ហើយត្រូវគេដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ។ ទោះយ៉ាងណា កម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមន ក៏បានឃាត់ខ្លួនបុរសម្នាក់យកទៅបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំការមន ដើម្បីធ្វើការសាកសួរផងដែរ ប៉ុន្តែ លោកមេបញ្ជាការរូបនេះ មិនបានបញ្ជាក់លម្អិតឲ្យស៊ីជម្រៅចំពោះករណីផ្ទុះអាវុធនៅកណ្ដាលក្រុងភ្នំពេញ ទាំងព្រឹកនេះទេ៕





























No comments:
Post a Comment