Pages

Sunday, December 31, 2017

ហេតុតែគេ!!!! គ្រាន់តែបានដឹង តម្លៃគ្រឿងអលង្ការ របស់ តារាចម្រៀង ងួន ចាន់ដេវីត ញាក់សាច់ម៉ង

តារាចម្រៀងប្រុស ងួន ចាន់ដេវីត ទើបប្រឡូកក្នុងវិស័យសិល្បៈ តែរូបលោកហាក់បីដូចជាមានគេទទួលស្គាល់និងគាំទ្រជាខ្លាំង ជាពិសេសក្រោយពេលដែលលោកបានតែងចម្រៀងមួយបទក្រោមចំណងជើងថា រាំញីកែងជើង។ បទចម្រៀងមួយបទនេះពិតជាមានភាពល្បីល្បាញមែន សូម្បីតែសម្តេចតេជោ ហ៊ុន សែន ក៏បានពេញចិត្ត ជាមួយការរាំនូវបទនេះផងដែរ។


ក្នុងនោះដែរ បើងាកទៅសម្លឹងមើល ពីជីវិតឯកជនរបស់ តារាប្រុសរូបនេះវិញ​ ក៏អាចនិយាយបានថា​មានជីវិត ភ្លឺស្វាងបំផុត ដែលជារឿយៗ គេតែងឃើញ​ រូបលោក ផ្លាស់ប្តូរសម្ភារៈនិយម មិនថា​ រថយន្ត វីឡា គ្រឿងអលង្ការ របស់លោកជាដើម។ ហើយអ្វីដែលកាន់តែ ចាប់អារម្មណ៍ជាងនេះ គឺកាលពីថ្មីៗនេះ រូបលោក បានបង្ហាញខ្លួន នៅក្នុងកម្មវិធី ជាមួយនឹង ការពាក់គ្រឿងអលង្ការមួយឈុត មានទាំង ចិញ្ចៀនជាច្រើនម៉ូត ខ្សែដៃ នាឡិកា​។ ជាពិសេស ចំពោះរបស់ទាំងអស់នេះ សុទ្ធតែបង្កប់ត្បូងពេជ្រ ជាច្រើនគ្រាប់។


ហើយបើតាមការដឹងតាមរយៈComment ដែលហ្វេន បានធ្វើការសាកសួរ ម្ចាស់ហាងពេជ្រមួយកន្លែង បានឲ្យដឹងដែរថា​ គ្រាន់តែនាឡិការបស់លោក មានតម្លៃទៅដល់ ជាង១០ម៉ឺនដុល្លារ ដោយសារតែ សុុទ្ធតែត្បូងពេជ្រទាំងអស់ ជុំវិញរង្វង់នាឡិកា។ ចំណែកឯ ចិញ្ចៀននីមួយៗរបស់លោក ក៏មិនក្រោម ៤ ទៅ៥ ម៉ឺនដុល្លារនោះដែរ។ ដូច្នេះបើគិតពី គ្រឿងអលង្ការពេជ្រ មួយតួខ្លួន របស់ ងូន ចាន់ដេវីត ក៏អស់មិនតិចនោះទេ ចូលទៅដល់ ខ្ទង់រាប់ម៉ឺនដុល្លារឯណោះ៕
































ម្ចាស់បទ Watch Me នេះបានធ្វើឲ្យប្រុសៗស្រុកខ្មែរច្រណែនម៉ង ដោយសារបានឱបចង្កេះ សុខ ពិសី អត់ចង់លែងទេ (មានវីដេអូ)

ប្រហែលជាមួយម៉ោងមុននេះ តារាចម្រៀងកំពុងតែល្បីនៅក្នុងប្រទេសកម្ពុជាយើងគឺ សុខ ពិសី បានបង្ហោះរូបមួយសន្លឺកជាមួយតារាចម្រៀងបរទេស បានធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ក្នុងនោះផងដែរក៏មានបុរសៗមួយចំនួនកំពុងតែច្រណែនជាមួយតារាចម្រៀងបរទេសប្រុសនេះជាខ្លាំង ដោយបានថតជាមួយ សុខ ពិសី ហើយអ្វីដែលរឹតតែច្រណែនថែមទៀតនោះគឺតារាប្រុសនេះឱបចង្កេះ សុខ ពិសី យ៉ាងស្អិតតែម្តង។


តារារូបនេះគឺមានឈ្មោះថា លោក Silento បានមកឆ្លងឆ្នាំ នៅប្រទេសកម្ពុជា ដោយឡើងសម្តែងលើឆាកប្រគុំតន្ដ្រីខ្នាតយក្ស GANZBERG Uber Countdown Music Festival ដ៏ធំ រយៈពេល៣ថ្ងៃ ហើយរូបលោកក៏ជាម្ចាស់បទចម្រៀង Watch Me (Whip/Nae Nae) ផងដែរ។


តែទោះជាយ៉ាងណា បន្ទាប់ពីឃើញរូបលោក Silento បានថតជាមួយ សុខ ពិសីរួចមក ម្នាក់ៗបានគិតថា គាត់មិនត្រឹមតែជា តារាចម្រៀងដ៏ល្បីប៉ុណ្ណោះទេ សូម្បីតែចរិតរបស់លោក ក៏រួសរាយ និងរាក់ទាក់យ៉ាងខ្លាំង ជាមួយនឹង តារាខ្មែររបស់យើង មិនធម្មតាដែរ៕









































ហាមលួចចម្លងអត្ថបទរបស់យើងខ្ញុំ បើមិនដូចនេះទេអ្នកនឹងទទួលខុសត្រូវមុខច្បាប់។
រក្សាសិទ្ធិដោយ kampuchea1979.blogspot.com