ប្រហែលជាមួយម៉ោងមុននេះ តារាចម្រៀងកំពុងតែល្បីនៅក្នុងប្រទេសកម្ពុជាយើងគឺ សុខ ពិសី បានបង្ហោះរូបមួយសន្លឺកជាមួយតារាចម្រៀងបរទេស បានធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ក្នុងនោះផងដែរក៏មានបុរសៗមួយចំនួនកំពុងតែច្រណែនជាមួយតារាចម្រៀងបរទេសប្រុសនេះជាខ្លាំង ដោយបានថតជាមួយ សុខ ពិសី ហើយអ្វីដែលរឹតតែច្រណែនថែមទៀតនោះគឺតារាប្រុសនេះឱបចង្កេះ សុខ ពិសី យ៉ាងស្អិតតែម្តង។
តារារូបនេះគឺមានឈ្មោះថា លោក Silento បានមកឆ្លងឆ្នាំ នៅប្រទេសកម្ពុជា ដោយឡើងសម្តែងលើឆាកប្រគុំតន្ដ្រីខ្នាតយក្ស GANZBERG Uber Countdown Music Festival ដ៏ធំ រយៈពេល៣ថ្ងៃ ហើយរូបលោកក៏ជាម្ចាស់បទចម្រៀង Watch Me (Whip/Nae Nae) ផងដែរ។
តែទោះជាយ៉ាងណា បន្ទាប់ពីឃើញរូបលោក Silento បានថតជាមួយ សុខ ពិសីរួចមក ម្នាក់ៗបានគិតថា គាត់មិនត្រឹមតែជា តារាចម្រៀងដ៏ល្បីប៉ុណ្ណោះទេ សូម្បីតែចរិតរបស់លោក ក៏រួសរាយ និងរាក់ទាក់យ៉ាងខ្លាំង ជាមួយនឹង តារាខ្មែររបស់យើង មិនធម្មតាដែរ៕
ហាមលួចចម្លងអត្ថបទរបស់យើងខ្ញុំ បើមិនដូចនេះទេអ្នកនឹងទទួលខុសត្រូវមុខច្បាប់។
រក្សាសិទ្ធិដោយ kampuchea1979.blogspot.com






































No comments:
Post a Comment