រឿងហេតុដំបូងឡើយគឺបុរសម្នាក់នេះបានយករូបបង្គោលភ្លើងមួយដែលមានរាងអក្សរ T ត្រូវបានគេដាក់នៅចំកណ្តាលវិថី Quang Trung នៅក្នុងក្រុង Ninh Kieu ប្រទេសវៀតណាមមកបង្ហោះហើយបានប្រៀបធៀបវាថាដូចទៅនឹងខោស្លីបរបស់នារី។ បុរសម្នាក់នេះក៏ត្រូវបានក្រសួងព័ត៌មាន និងទូរគមនាគមន៍របស់ប្រទេសនេះបានស្វែងរកមុខនឹងហៅជួបចរចាពីការបង្ហោះមិនត្រឹមត្រូវបែបនេះនៅលើបណ្តាញសង្គម។
ក្រសួងព័ត៌មានបានបញ្ជាក់ថា នេះសំណាងហើយដែលបុរសនេះមិនត្រូវបានដាក់ទោស ពីបទដែលបានបង្ហោះរឿងមិនសមរម្យបែបនេះនៅក្នុងបណ្តាញសង្គមនេះ។ តែមានមតិមហាជាជាច្រើនដែលបានប្រឆាំងថាការកោះហៅនេះជារឿងមិនត្រឹមត្រូវទេ ព្រោះវាគ្រាន់តែជាសិទ្ធរបស់មនុស្សម្នាក់ៗក្នុងការបង្ហោះ។ ក្នុងនោះផងដែរ វិចិត្រករម្នាក់បាននិយាយថាសំលៀកបំពាក់មិនមែនជាបំរាម ដែលគេហាមឃាត់មិនអោយបង្ហោះផ្សព្វផ្សាយសាធារណៈនោះទេ ហេតុអ្វីគ្រាន់តែធ្វើអញ្ចឹងត្រូវហៅទៅព្រមានដែរនោះ។
មុនពេលជិតដល់ថ្ងៃចូលឆ្នាំសកល គេក៏ឃើញក្នុងប្រទេសវៀតណាមនេះក៏មានការរៀបចំតុបតែងជាមួយភ្លើងពណ៌ចំរុះស្រស់ស្អាតផ្សេងៗទៀតផងដែរ ក្រៅពីភ្លើងខាងលើនេះ៕
ហាមលួចចម្លងអត្ថបទរបស់យើងខ្ញុំ បើមិនដូចនេះទេអ្នកនឹងទទួលខុសត្រូវមុខច្បាប់។
រក្សាសិទ្ធិដោយ kampuchea1979.blogspot.com




























No comments:
Post a Comment