យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ការផ្សព្វផ្សាយ និងការធ្វើប្រតិបត្តិការទាំងនេះ អាចផ្ដល់ហានីភ័យដល់សារធារណជន និងជាមធ្យោបាយសម្រាប់ ការសម្អាតប្រាក់ហិរញ្ញវត្ថប្បទានភេវរកម្ម និងទីផ្សារងងឹត ដោយសារតែអ្នកប្រើប្រាស់ និងវិនិយោគមួយចំនួនមិនមានការយល់ដឹងពីរូបិយវត្ថុនេះនៅឡើយទេ ដែលងាយរងការឆបោកផ្សេងៗ។
ធនាគារជាតិនៃកម្ពុជា សង្ឃឹមយ៉ាងមុតមាំថា លោក លោកស្រី អគ្គនាយក អគ្គនាយិកា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ នឹងបន្ដគាំទ្រ សហការអនុវត្ត តាមសេចក្ដីណែនាំនេះ យ៉ាងមានប្រសិនភាពខ្ពស់។ ប្រសិនបើមានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុណា មួយលើ្មសនឹងច្បាប់ណែនាំនេះ នឹងទទួលរងទណ្ឌកម្មតាមច្បាប់ជាធរមាន៕




























No comments:
Post a Comment