"រឿងអីដែលខ្ញុំធ្វើមិនបាន..!
🌷
🌷
🌷
🌷
🌷នៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ ខ្ញុំនិងបើករបររកស៊ីដើម្បីរកប្រាក់កំរៃចិញ្ចឹមជីវិត និងបង្កើតការងារសំរាប់មិត្តភក្តិដែលធ្លាប់ធ្វើកិច្ចការជាមួយគ្នាកន្លងមក។
កិច្ចការដែលខ្ញុំត្រូវធ្វើនេះគ្មានអ្វីដែលថាខ្ញុំធ្វើមិនបានទេ ព្រោះកិច្ចការដែលខ្ញុំធ្លាប់ធ្វើតាំងពីវ័យកុមារ គឺខ្ញុំធ្លាប់ឆ្លងកាត់វេទនាជាងនេះរាប់សិបដង។
ឧទាហរណ៍: រូបភាពមួយសន្លឹកដែលខ្ញុំអាយុ៦ឆ្នាំនៅប្រទេសថៃ គឺខ្ញុំធ្លាប់បានធ្វើការងារសំណង់ជាមួយម្តាយខ្ញុំដូចជា លើកធុងកំបោរ ជួយលើកដែក ដើររើសការ៉ុងស៊ីម៉ង់ ស៊ីឈ្នួល មើលកូនអោយជនជាតិថៃ នេះជាការងារតូចមួយក្នុងអំឡុងវ័យកុមារ ពេលដែលខ្ញុំនិងម្តាយនៅធ្វើការងារក្នុងប្រទេសថៃ និងការងារធ្ងន់ លំបាកជាច្រើនទៀត ដែលខ្ញុំសូមមិនលើកយកមក បរិយាយនៅពេលនេះទេ ដូច្នេះរបរដែលខ្ញុំត្រូវចាំផ្តើមខាងមុខនេះ ខ្ញុំនិងធ្វើអោយដំណើរការល្អបំផុត ព្រោះមិនមែនកិច្ចការដែលលំបាកសំរាប់ខ្ញុំទេ ប៉ុន្ត្តែទោះជាយ៉ាងណាក៏ខ្ញុំនៅតែត្រូវការ
លោកតាលោកយាយអ៊ុំពូមីងមាបងប្អូនទាំងអស់គ្នាជួយលើកទឹកចិត្តដល់នាងខ្ញុំដែរ ។
🌾
🌾
🌾
🌾
🌾ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧"
តើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះជីវិតមួយនេះរបស់កញ្ញា?




















































No comments:
Post a Comment