Header Ads

សាររបស់ ឯកឧត្ដម បណ្ឌិត ម៉ុង ឫទ្ធី៖ ហេតុអ្វីទឹកដី​សុវណ្ណភូមិ​របស់យើង​មិនដែលមានអាកាស​ធាតុ​អាក្រក់ដូចគេផង​បែរជាយើងត្រូវនាំបន្លែចូលមកពី​បរទេសទៅវិញ​?

កាលពីម្សិលមិញនេះ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ គេឃើញ ឯកឧត្ដម បណ្ឌិត ម៉ុង ឫទ្ធីបានបង្ហោះសារប៉ុន្មានម៉ាត់ ដែលពោរពេញទៅដោយអត្ថន័យដែលគួរតែពិចារណា នេះក៏ដោយសារគាត់បានឆ្លងកាត់ទៅកាន់បរទេសទើបគាត់មានអារម្មណ៍បែបនេះ ចេញមក។1&2 ហើយក្នុងនោះផងដែរអ្វីដែលលោកកត់សំគាល់ខ្លាំងបំផុតនោះទាក់ទងបន្លែដែលនាំចូលពីបរទេស។ លោកក៏បានបញ្ជាក់បន្ថែមទៀតថា៖


"ចាប់ពីម៉ោង​១០ព្រឹក​រហូតដល់​ម៉ោង​១០យប់ថ្ងៃ​ព្រហស្បតិ៍​ទី​២១​ ខែធ្នូ​ ឆ្នាំ​២០១៧ដឹកនាំ​គណប្រតិភូ​កម្ពុជា​យើង​ទៅពិនិត្យ​សិក្សាស្វែងយល់​ការដាំបន្លែ​យ៉ាងលំបាកវេទនាបំរបស់​ប្រជាកសិករ​ចិន​(ជនជាតិ​វុឺយអ៊ួ)​ដែល1&2រស់នៅភាគខាងជើងប្រទេស​ ជួរភ្នំលើមេឃ​ ស្រុកស៊ួយទីកុង​ និង​ស្រុក​ទូលូហ្វា​ន់​ ខេត្ត​ Changji ​រដូវប្រាំង​ចាប់ពីខែ​៦​ ដល់ខែ៩មានកំដៅចាប់ពី​៥០ដល់៥៥អង្សា​ ដល់រដូវត្រជាក់ក្រោមសូនធ្លាក់ទឹកកក​ មានភ្លៀង​ធ្លាក់តែ​៣៥មីលីលិត្រទេក្នុងមួយឆ្នាំ​ បន្លែ​នេះដាំនៅក្នុងរោង(ផ្ទះកញ្ចក់)ដោយយកធ្យូងថ្មមកដុតកំដៅ​ ។
តើមូលហេតុអ្វី​នៅលើទឹកដី​សុវណ្ណភូមិ​របស់យើង​មិនដែលមានអាកាស់​ធាតុ​ អាក្រក់ដូចគេផង​បែជាយើងត្រូវនាំបន្លែចូលមកពី​បរទេសទៅវិញ​ ?"






































ហាមលួចចម្លងអត្ថបទរបស់យើងខ្ញុំ បើមិនដូចនេះទេអ្នកនឹងទទួលខុសត្រូវមុខច្បាប់។
រក្សាសិទ្ធិដោយ kampuchea1979.blogspot.com

No comments