ព្រោះតែចង់បានមាន់ មិននឹកស្មានចោរម្នាក់នេះហ៊ានធ្វើដល់ថ្នាក់នេះសោះ (មាន់ទើបរឹបអូសបានពីការបង្ក្រាបសង្វៀនជល់មាន់នៅអរិយក្សត្រ)
កណ្តាល ៖ លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជាអោយកម្លាំងការិយាលយ័ព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចាប់ដាក់ខ្នោះបុរសម្នាក់ដែលថ្លើមធំហ៊ានចូលលួចមាន់នៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដែលជាវត្ថុតាងរឹបអូសបានពីការបង្ក្រាបសង្វៀនជល់មាន់នៅអរិយក្សត្រ ស្រុកល្វាឯម កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧។
សមត្ថកិច្ចបានចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យនៅហាងលក់បាយ នាមាត់ស្ទឹងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។ ជនសង្សយ័មានឈ្មោះ ឡេង ភេទប្រុស មានទីលំនៅស្រុកស្អាង ខេត្តកណ្តាល។
លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានប្រាប់អោយដឹងថា ជនសង្ស័យខាងលើបានលបចូលលួចមាន់ (វត្ថុតាង) ដែលសមត្ថកិច្ចនគរបាលខេត្តកណ្តាល បង្ក្រាបកាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ នៅទីតាំងប្រជល់មានដ៏ធំនៅភូមិអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។ ស្រាប់តែនៅយប់ថ្ងៃទី០៥ ជនសង្សយ័ឈ្មោះ ឡេង បានចូលទៅលួចមាន់ (វត្ថុតាង) នៅក្នុងស្នងការដ្ឋានចំនួន ១ក្បាល រួចបានយកទៅលក់អោយជាម្ចាស់មាន់ថៅកែកាប់ជ្រូក នៅខណ្ឌច្បារអំពៅ តម្លៃ ៥០០០ដុល្លារ។ ទើបលោកបានបញ្ជាយ៉ាងម៉ឺតម៉ាត់អោយកម្លាំងព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចាប់ដាក់ខ្នោះជនសង្ស័យនៅក្នុងហាងលក់បាយតែម្តង។
លោកស្នងការបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ថា ឲ្យតែមន្ត្រីនគរបាលណាមួយហ៊ានលួចមាន់ (វត្ថុតាង) និងសមគំនិតជាមួយក្រុមប្រជល់មាន់ លោកនឹងដកសក្តិ ហើយចាប់វាយខ្នោះបញ្ជូនអោយតុលាការចាត់ការតាមនីតិវិធី៕

Post a Comment