ផ្ទុយខុសស្រលះពីការលើកឡើងរបស់នាយ ក្រឹម ទាំងស្រុង ខណៈកូនប្រុសពៅឈ្មោះ អ៊ូ ដានីញ៉ែល បានចេញមុខច្រានចោល និងបានបដិសេធថា ជាង៣ឆ្នាំមកហើយដែលឪពុករបស់ខ្លួនមិនសូវអើពើ រវីរវល់ជាមួយប្រពន្ធកូន។ ចំណែកឯការចាយវាយរៀនសូត្រវិញ ចាប់តាំងពីឆ្នាំ ២០១៤ មក គឺ ដានីញ៉ែល និងម្ដាយប្រឹងប្រែងរកដោយខ្លួនឯងទាំងអស់ មិនមានការជួយជ្រោមជ្រែងពីលោក ឪពុក ដូចមុនទៀតទេ។
ជាមួយអារម្មណ៍មិនសប្បាយចិត្ត ព្រោះតែគ្រួសារខ្វះភាពកក់ក្ដៅដូចពេលមុន អ៊ូ ដានីញ៉ែល បាននិយាយថា៖" មិនមែនទើបតែឥឡូវនេះទេដែលប៉ាខ្ញុំ គាត់មិនខ្វាយខ្វល់ជាមួយប្រពន្ធកូន ។ និយាយទៅតាំងពីឆ្នាំ ២០១៤ ក្រោយពីគាត់មានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយស្រីលាភ ពេលហ្នឹងលុយខ្ញុំរៀន និងផ្ដល់ឲ្យម៉ាក់ដូចមុន គឺអត់ទេ"។
បន្ថែមពីនេះក្រោយពីផ្ទុះជម្លោះប្ដឹងផ្ដល់រវាងម្ដាយលោក និងស្រីលាភ កាលពីខែសីហាកន្លងទៅ នាយក្រឹមបានទៅស្រែកនៅផ្ទះធ្លាប់រស់សោយសុខជាមួយប្រពន្ធកូនថា ចាប់ពីថ្ងៃនេះទៅខ្លួនឈប់មកជាន់ផ្ទះហ្នឹងទៀតហើយ។ នេះបើតាមកូនប្រុសពៅ នាយ ក្រឹម លើកឡើងដូច្នេះ។
អ៊ូ ដានីញ៉ែល ថា៖" ចាប់តាំងពីគាត់បោះពាក្យសម្ដីបែបហ្នឹងមក គាត់មិនដែលមកជាន់ផ្ទះដែលខ្ញុំ និងម៉ាក់រស់នៅទៀតទេ ហើយខ្ញុំក៏មិនដែលបានជួបមុខគាត់ទៀតដែរ បើជួបវិញក៏គាត់មិននិយាយរកខ្ញុំដែរ"។
ចំណែកឯសាមីខ្លួន នាយ ក្រឹម វិញនៅតែអះអាងថា រាល់ការចាយវាយរៀនសូត្រនៅក្នុងផ្ទះសព្វថ្ងៃ លោកនៅតែផ្គត់ផ្គង់ឲ្យប្រពន្ធកូនដដែល មិនដែលឲ្យខ្វះខាតអ្វីនោះទេ គ្រាន់តែថាមួយរយៈចុងក្រោយនេះខ្លួនបែងចែកពេលវេលាខ្លះដើម្បីទៅមើលថែស្រីលាភ និងកូនភ្លោះទាំងពីរ។






















No comments:
Post a Comment