មានរឿងធំហើយ គ្រូពេទ្យដែលធ្លាប់ព្យាបាលតារាចម្រៀងកូរ៉េដែលទើបស្លាប់ថ្មីៗនេះ ដោយសារតែ...(មានវីដេអូ)
លោក Kim ដែលគេតែងតែហៅថា Jong-hyun បានស្លាប់បាត់បង់ជីវិតកាលពីថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០១៧ នៅក្នុងបន្ទប់មួយស្ថិតនៅក្នុងសង្កាត់ Cheongdam-dong នៃភាគខាងត្បូងទីក្រុងសេអ៊ូល ហើយព្រមពេល1&2ជាមួយគ្នា លោកត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ តែជាអកុសលលោកបានស្លាប់ទៅហើយ រីឯប៉ូលិសសន្និដ្ឋានថា នេះជាករណីធ្វើអត្តឃាត។
ដោយឡែកជុំវិញរឿងនេះដែរ មិត្តភក្តិរបស់ លោក Jong-hyun គឺអ្នកនាង Jang Hee-yeon បានបង្ហោះនៅលើ Instagram នូវលិខិតបណ្ដាំចុងក្រោយ របស់លោក Kim ដែលលោកផ្ទាល់ចង់ឱ្យបណ្ដាំចុងក្រោយនេះ ត្រូវចេញផ្សាយជាសាធារណៈ។1&2លិខិតនេះបានបញ្ជាក់ដូច្នេះថា «ការបាកទឹកចិត្តកំពុងលេបត្របាក់ខ្ញុំបន្តិចម្ដងៗ ហើយខ្ញុំមិនអាចយកឈ្នះវាបានទេ... បា្រប់ខ្ញុំមកថា នេះវាគ្រប់គ្រាន់ហើយ ថាខ្ញុំបានធ្វើល្អហើយ។ បើទោះជាអ្នកមិនអាចញញឹម តែកុំបន្ទោសខ្ញុំ។ អ្នកធ្វើបានល្អណាស់ អ្នកធ្វើបានល្អហើយ។ លាហើយ!»។
នៅក្នុងលិខិតផ្តាំផ្ញើចុងក្រោយរបស់ Jonghyun ក៏បាននិយាយពីដុកទ័រផងដែរ ក្នុងន័យសំដៅថា គ្រូពេទ្យដែលព្យាបាលជម្ងឺផ្លូវចិត្តរូបគេ ធ្លាប់បានស្តីបន្ទោសពីអាការៈរបស់លោក ដែលកើតអារម្មណ៍ក្រៀមក្រំបែបនេះជាហេតុផល ដែលធ្វើឲ្យមនុស្សជាច្រើន ក៏ដូចជាគ្រូពេទ្យចិត្តសាស្ត្រដូចគ្នាម្នាក់ ឈ្មោះ Kim Hyunchul ក៏កំពុងលើកជាប្រធានបទរិះគន់1&2និងស្តីបន្ទោសឲ្យដុកទ័ររូបនោះថា មានការធ្វេសប្រហែសមិនយកចិត្តទុកដាក់ ក្នុងការព្យាបាលរោគផ្លូវចិត្ត Jognhyun ឲ្យបានប្រសើរឡើយ៕






































Post a Comment