Header Ads

ពិតជាសាហាវណាស់!!! បុកគេហើយ ឃើញគេមិនទាន់ស្លាប់ កិនបន្ថែមទៀត

កាលពីម្សិលមិញនេះ នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ គេក្រឡេកឃើញក្នុងហ្វេសប៊ុករបស់ប្អូនប្រុសម្នាក់ឈ្មោះ ទៀង ឧត្តមរតនា (Le Skix) បានបង្ហោះសារមួយដ៏រន្ធត់ដែលមានអ្នកស៊ែរបន្តរាប់ពាន់អ្នក នេះក៏ព្រោះប្អូនប្រុសខាងលើនេះបានជួបរឿងមួយដ៏តក់ស្លុត ព្រមទាំងសោកសៅហួសពីការស្មាន ដោយសារអ្នកបើករថយន្តពេលបុកហើយ​ នៅកិនពីលើថែមទៀតបើទោះបីជាដឹងថាមនុស្សម្នាក់នេះមិនទាន់ស្លាប់ក៏ដោយ ហើយក្នុងនោះផងដែរប្អូនប្រុសខាងលើបានបន្ថែមទៀតថា៖


គាត់មិនទាន់ស្លាប់ទេ តែហេតុអ្វីបានជាអ្នកបើកបំបុកគាត់ហើយកិនពីលើថែម? បើជាឪពុកអ្នកឬសាច់ញាតិអ្នក តើអ្នកដាច់ចិត្តធ្វើបែបនេះទេ? តើអ្នកមានយល់អារម្មណ៍កូនៗ ដែលធ្វើអ្វីមិនបាន បានត្រឹមតែអង្គុយទ្រហ៊ោយំ ពេលឃើញមនុស្សតិរច្ឆាន សម្លាប់ឪពុកខ្លួនស្រស់ៗនៅនឹងមុខទេ? បើអ្នកជួបរឿងបែបនេះផ្ទាល់ តើអ្នកនឹងអត់ឱនអោយអ្នកបើកបរនោះទេ? តើក្រុមហ៊ុនទាំងនោះ រើសឆ្កែមកបើកបរមែនទេ 🤕 may his soul Rest In Peace 🙏🏻 my beloved Big Father 03/12/17


ចំពោះករណីខាងលើនេះប្អូនប្រុសមិនបានបញ្ជាក់ទីកន្លែងឡើយ ប្រសិនបើមានព័ត៌មានលម្អិតចំពោះករណីខាងលើនេះ ក្រុមការងារយើងខ្ញុំនឹងជូនដំណឹងបន្ថែមទៀត៕














No comments