ចំពោះអ្នកទោសទាំងអស់ ដែលត្រូវបានឃុំឃាំងនៅក្នុងគុកលំដាប់ផ្កាយ ៥ នេះមិនមែនជាមនុស្សធម្មតាឡើយដោយសារតែពួកគេសុទ្ធតែជាខ្សែរាជវង្ស និង ឥស្សរជន ជាន់ខ្ពស់ ដែលត្រូវបានចាប់ខ្លួនដោយគណៈកម្មាធិការប្រឆាំងអំពើពុករលួយរបស់បុត្រាស្នងរាជ-ព្រះអង្គម្ចាស់ Mohammed bin Salman ។
អ្នកទោសទាំងនោះត្រូវបានគេរាយការណ៍ថាមានមន្ត្រីយោធានិងរដ្ឋមន្រ្តីក្នុងជួររដ្ឋាភិបាលក៏ដូចជាព្រះអង្គម្ចាស់ចំនួន ១១អង្គផងដែរ ក្នុងនោះក៏មានព្រះអង្គម្ចាស់ Alwaleed bin Talal ដែលជាមហាសេដ្ឋីលំដាប់ពិភពលោកដែលមានទ្រព្យសម្បត្តិ ១០ពាន់លានដុល្លារផងដែរ ។
មហាសេដ្ឋីផ្នែកសំណង់លោក Bakr Bin Laden និងមហាសេដ្ឋី Saleh Kamal និង Waleed al-Ibrahim ដែលជាម្ចាស់បណ្ដាញទូរទស្សន៍ផ្កាយរណបអារ៉ាប់ដែលមានឥទ្ធិពលនៅ MBC ក៏ត្រូវបានគេជឿជាក់ផងដែរថាកំពុងស្ថិតនៅក្នុងគុកមួយនេះ។
ដូចនេះលោកអ្នកអាចទៅមើលរូបភាពទូទៅនៃសណ្ឋាគារ លំបាប់ផ្កាយ៥នេះដូចខាងក្រោម ៖





























No comments:
Post a Comment