មិននឹកស្មានដល់ថា តម្លៃខ្លួនរបស់ រ៉េត ស៊ូហ្សាណា ថ្លៃជាងអ្នកចម្រៀងមួយចំនួនទៀតសោះ
ប្រភពបានឱ្យដឹងថា កញ្ញារ៉េត ស៊ូហ្សាណា ដែលត្រូវថៅកែហង្សមាស ពេញចិត្តខ្លាំងនេះ នឹងត្រៀមខ្លួនក្នុងការចាប់ដៃជាមួយកូនប្រុសព្រាប សុវត្ថិ គឺបុរសសង្ហា សុវត្ថិ មុនីវណ្ណ ដែលបានក្លាយទៅជាតារាចម្រៀងថ្មីរបស់ហង្សមាស ទៅហើយនោះ1&2…។
រ៉េត ស៊ូហ្សាណា ពេលនេះ នាងឡើងកូដជាងតារាចម្រៀងក្នុងក្រុម ដែលជាម្ចាស់ពានទៅទៀត ព្រោះថា អ្នក1&2ចម្រៀងវ័យក្មេងរូបនេះ ស៊ីថ្លៃច្រៀង១កម្មវិធី ជាង១ពាន់ដុល្លារ ចំណែកអ្នកកាន់ពាននៅហង្សមាស តម្លៃខ្លួនក្រោម១ពាន់ដុល្លារទាំងអស់ លើកលែងតែនី រតនា ម្នាក់។
ប្រភពពីអ្នករៀបចំកម្មវិធីប្រគំតន្ត្រីបានឱ្យដឹងថា តាមកម្មវិធីមួយចំនួន គេចាប់អារម្មណ៍ហៅស៊ូហ្សាណា ទៅ1&2ច្រៀងឱ្យកម្មវិធីគេ ព្រោះមួយរយៈនេះ នាងត្រូវបានហង្សមាស លើកខ្លាំងជាងតារាថ្មីៗផ្សេងទៀតរបស់ហង្សមាស តែពេលនេះ ស៊ូហ្សាណា មានតម្លៃខ្លួនស្ទើរអ្នកចម្រៀងល្បីៗទៅហើយ គឺច្រៀង១កម្មវិធី មិនបានជាង១ពាន់ដុល្លារ គឺហង្សមាស មិនឱ្យនាងចេញឡើយ។
ដោយឡែកអ្នកផលិតស្ពតពាណិជ្ជកម្មវិញ បានឱ្យដឹងដែរថា ម្ចាស់ផលិតផលមួយចំនួនក៏បានចាប់អារម្មណ៍ស៊ូហ្សាណា ដែរ ព្រោះតែនាងមានរូបសម្រស់ស្អាត គេចង់ឱ្យឃោសនាផលិតផលរបស់គេ តែអ្នក1&2ចម្រៀងរូបនេះ ត្រូវហង្សមាស ទារថ្លៃជាងតម្លៃខ្លួនតារាស្ពតពាណិជ្ជកម្ម ដែលជាពិធីការិនីល្បីឈ្មោះផ្សេងៗទៀត ទើបពិបាកក្នុងការជ្រើសយករូបនាង។
រ៉េត ស៊ូហ្សាណា ដែលធ្លាក់ចេញពីកម្មវិធីប្រលងចម្រៀង The Voice Cambodia ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ព្រោះមិនអាចយកឈ្នះលោកថែល ថៃ នោះ មានឱកាសបានចូលច្រៀងនៅផលិតកម្មហង្សមាស បានដោយងាយ បើទោះជាមុនពេលចេញបទចម្រៀងផ្ទាល់នោះ នាងត្រូវបានអ្នកលេងបណ្តាញសង្គមវាយប្រហារខ្លាំងថា ច្រៀងមិនកើត អានអក្ខរាវិរុទ្ធខ្មែរមិនច្បាស់ ហើយបើបទអង់គ្លេសវិញ ច្រៀងបន្លំៗក៏ដោយ តែ1&2ហង្សមាស មិនខ្វល់ឡើយ ហើយទីបំផុតក៏យកតារាសាច់សខ្ចីរូបនេះទៅដុសខាត់រហូតល្បីឈ្មោះ ទោះជាពេលនេះ ហ្សាណា មានតែ១បទដែលល្បី គឺបទ “ឈប់” ក្តី តែអ្នកចម្រៀងដែលទើបប្រលងជាប់បាក់ឌុបរូបនេះ មានទីផ្សារគ្រាន់បើជាងតារាដទៃទៀត នៅហង្សមាស ដែលចូលមុននាងផង។
មានការកត់សម្គាល់ដែរថា ការឡើងថ្លៃខ្លួនរបស់រ៉េត ស៊ូហ្សាណា នេះដែរ គឺបន្ទាប់ពីតារារូបនេះឆក់បានតំណែងជាតួឯកលើកដំបូងរបស់ប៉ុស្តិ៍ហង្សមាស គឺរឿង “បិសាចគួរឱ្យស្រលាញ់” ដែលស្រីស្អាតចាប់ដៃជាមួយលោក Step។ បើទោះជារឿងនោះ មិនទាន់បានត្រូវដាក់បញ្ចាំងមែន តែស៊ូហ្សាណា ទទួលបានការចាប់អារម្មណ៍1&2ច្រើនពីយុវវ័យទៅហើយ ព្រោះម្នាក់ៗគិតថា ហង្សមាស នឹងលើកស្ទួយស៊ូហ្សាណា ឱ្យល្បីទាំងចម្រៀងនិងការសម្តែងព្រមគ្នាតែម្តងនាពេលនេះ ហើយនៅរឿងក្រោយៗទៀតរបស់ហង្សមាស ក៏តម្រូវឱ្យតារាធ្មេញច្រពើសរូបនេះ បានធ្វើជាតួឯកបន្តទៀតដែរ។
ដោយឡែកប្រភពពីអ្នកជំនាញភ្លេងម្នាក់ នៅហង្សមាស បានឱ្យដឹងថា រ៉េត ស៊ូហ្សាណា ក៏ត្រូវផលិតកម្មធំនេះ តម្រូវឱ្យចាប់ដៃគូជាមួយតារាចំណូលថ្មីរបស់ហង្សមាស គឺកូនប្រុសកំពូលតារាចម្រៀងព្រាប សុវត្ថិ គឺសុវត្ថិ មុនីវណ្ណ ដែរ ព្រោះសំអាងថា ពួកគេមានរូបសម្រស់ស្អាតសង្ហាដូចគ្នា ហើយសំឡេងក៏បែបយុវវ័យដូចគ្នាដែរ ហេតុ1&2នេះហើយនៅពេលដែលមានការចាប់ដៃគូនោះ ប្រាកដជាទទួលបានការគាំទ្រជាមិនខានឡើយ ព្រោះថា ថ្វីត្បិតតែមុននេះ កូនព្រាប សុវត្ថិ គ្រាន់តែជាអ្នករាំអមឪពុកគេតាមឆាកក្តី តែមុនីវណ្ណ ដែលមានរាងខ្ពស់ស្រឡះសង្ហានោះ ត្រូវក្រមុំៗចោមជិតតាមឆាក មិនចាញ់តារាល្បីៗឡើយ។
រ៉េត ស៊ូហ្សាណា មិនធ្លាប់មានរឿងអាស្រូវស្នេហាទេ តាំងពីនាងហក់ចូលហង្សមាស ជិត២ឆ្នាំនេះ តែតាមរយៈការមានរូបសម្រស់ស្អាតគួរឱ្យគយគន់នេះ ក្រមុំធ្មេញច្រពើសរូបនេះ មានមន្តស្នេហ៍មិនធម្មតាឡើយ ព្រោះរាល់ពេលដែលនាងទៅបង្ហាញខ្លួនបង្អួតសម្រស់នៅឆាកតន្ត្រីណា តែងតែមានប្រុសៗជ្រួលជ្រើម គ្រឺតក្នាញ់រូបឆោមនាងជាខ្លាំង រហូតដល់ចង់សុំស្នេហ៍កណ្តាលហ្វូងមនុស្សទៀតផង។ ប៉ុន្តែ កុំថាឡើយត្រឹមប្រុសៗធម្មតា ដែលចង់នែបនិត្យកាយានាង ត្រូវខកចិត្តនោះ សូម្បីតែមន្ត្រីធំៗដែលចង់ថ្ពក់ស្នេហ៍ស្រីក្មេងរូបនេះ ក៏ស្រងាកចិត្តដែរ 1&2ដោយសារតែអ្នកចម្រៀងរូបនេះ ត្រូវបានឪពុកម្តាយនាងតាមការពារជាប់ជានិច្ចតែម្តង ទើបប្រុសៗទាំងឡាយអស់ឱកាសតាមចែចង់សាសងស្នេហ៍។
1&2រ៉េត ស៊ូហ្សាណា ស្ថិតក្នុងចំណោមតារាដែលមាន ឪពុកម្តាយតាមការពារជាប់ ដូចជា សុខ ពិសី, អ៊ីវ៉ា, នី មុនីនាថ, ពៅ លីដា, បេប៊ី និងអូនម៉ី ជាដើម៕

Post a Comment