អញ្ចឹងបានខ្លាំងមែន!!! លោកអភិបាលខេត្តតាកែវនិយាយថា បើអ្នកណាហ៊ានចេញមកកាងសង្វៀនបញ្ជល់មាន់ និងវង់ល្បែងគឺនឹងត្រូវ...
ខេត្តតាកែវ ៖ ក្រោយមានការលួចលាក់បើកលេងល្បែងស៊ីសង និង សង្វៀនបញ្ជល់មាន់ ហើយត្រូវរងការរិះគន់យ៉ាងចាស់ដៃពីគ្រប់មជ្ឈដ្ឋានមកលើរដ្ឋបាលខេត្តតាកែវ ថា ប្រហែលជាបានផលចំណេញពីទីតាំងល្បែងខុសច្បាប់នោះ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៧ លោក ឡាយ វណ្ណៈ អភិបាលលនៃគណៈអភិបាលតាកែវ និង ជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំកម្លាំងចម្រុះចុះទៅរុះរើ និង រឹបអូសយកសម្ភារៈមួយចំនួននៅទីតាំងវង់ល្បែងខុសច្បាប់ដ៏រ៉ាំរ៉ៃ ដើម្បីបញ្ចប់ការសង្ស័យពីពលរដ្ឋ។
លោកអភិបាលខេត្តបានឲ្យដឹងថា នៅក្នុងប្រតិបត្តិការខាងលើនេះ គឺដើម្បីអនុវត្តន៍តាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដោយមិនឲ្យបុគ្គលណាម្នាក់ល្មើស ឬ បំពានច្បាប់ឡើយ។ លោកបានបន្តថា ក្នុងប្រតិបត្តិការនេះ លោកបានដឹកនាំកម្លាំងនគរបាល កងរាជអាវុធហត្ថខេត្ត និង ទាហានជាង ១០០ នាក់ និង បានបញ្ជាឲ្យគ្រឿងចក្រឈូសឆាយនៅទីតាំងសង្វៀនបញ្ជល់មាន់នោះរាបដល់ដី ថែមទាំងរឹបអូសបានមាន់ជល់៥ក្បាល សម្ភារៈសម្រាប់ភ្នាល់ល្បែងមួយចំនួនធំ។ ក្រៅពីសង្វៀនមាន់ នៅក្នុងបរិវេណនោះក៏ជាកន្លែងលេងល្បែងភ្នាល់ផ្សេងៗជាច្រើនទៀត ដូចជា បៀរ អាប៉ោង ផងដែរ។
លោក ឡាយ វណ្ណៈ បានបញ្ជាក់ផងដែរថា ប្រសិនជាមានអ្នកមាន ឬ អ្នកធំមកពីថ្នាក់ណាក៏ដោយ បើហ៊ានចេញមកកាងសង្វៀនបញ្ជល់មាន់ និង វង់ល្បែងនេះគឺត្រូវចាប់វៃខ្នោះភ្លាមៗ ដោយមិនទុកឲ្យបង្កភាពអសន្តិសុខនៅមូលដ្ឋាន ដែលមានរូបលោកផ្ទាល់ជាអភិបាលខេត្តនោះឡើយ ហើយប្រសិនបើចង់ប្ដឹង សូមប្ដឹងមករូបលោកផ្ទាល់ម្នាក់ឯងបានហើយ។
សូមបញ្ជាក់ថា ទីតាំងសង្វៀនបញ្ជល់មាន់ខុសច្បាប់នេះ ស្ថិតនៅភូមិត្រពាំងលើក ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ បានបើកដំណើរការលួចលាក់លេងជាច្រើនខែមកហើយ៕

Post a Comment