ដោយសារទង្វើរដ៏ប្រពៃមួយនេះហើយទើបធ្វើឲ្យអ្នកនាង ពេជ្រ សោភា កាន់តែមានភាពល្បីល្បាញបន្ថែមទៀតក្រៅពីវិស័យចម្រៀងមួយនេះ ហើយមួយវិញទៀតបើតាមការអង្កេតពីមិត្តក្នុងហ្វេសប៊ុករបស់នាង ពួកគេយល់ឃើញថាអ្នកនាង ពេជ្រ សោភាជាមនុស្សចិត្តល្អខ្លាំងណាស់ ហើយគាត់ក៏ចូលចិត្តនិយាយអ្វីត្រង់ៗតែម្តង មិនចេះលាក់លៀម រឺមានល្បិចកលអ្វីឡើយ។
ដោយសារទង្វើរបែបនេះហើយទើបធ្វើឲ្យមិត្តទាំងអស់មានការព្រួយបារម្មណ៍ជាខ្លាំងចំពោះរូបនាង ដោយសារតែទើបឃើញសារ ជាមួយរូបថតកាលពីម្សិលមិញនេះ នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ វេលាប្រហែលជាម៉ោង ៤ល្ងាច របស់អ្នកនាង ពេជ្រ សោភា ហើយអ្វីដែលធ្វើឲ្យមិត្តក្នុងហ្វេសប៊ុកតក់ស្លុតជាខ្លាំងនោះគឺមានឈាមពេញដៃ និងស្រក់ពាសពេញឥដ្ឋថែមទៀត ព្រមជាមួយសារប៉ុន្មានម៉ាត់ដែលសរសេរថា៖
#ពលី នឹងហើយមនុស្សស្រលាញ់គេពេក"
មកទល់ពេលនេះទៅហើយក៏មិនទាន់ទទួលនូវចម្លើយណាមួយពីអ្នកនាង ពេជ្រ សោភាទេ បើទោះជាមានការចោទសួរ និងខ្វាយខ្វល់ពីមិត្តភ័ក្តិជាច្រើនក៏ដោយ ដូចនេះមានតែរង់ចាំមើលទាំងអស់គ្នាថាអ្នកនាង ពេជ្រ សោភាគាត់មានជំងឺអ្វីពិតប្រាកដនោះ ពិតជាគួរឲ្យអាណិតគាត់ខ្លាំងណាស់៕

































No comments:
Post a Comment