Header Ads

នៅពេលដែលបានអានសាររប​ស់ កញ្ញា នី មុន្នីនាថ ពិតជាអាចធ្វើឲ្យអ្នកខ្លះចាក់ដោតបេះដូងបាន

​ភ្នំពេញ​៖ កញ្ញា នី មុន្នីនាថ បង្ហោះ​សារ​ថា “​នាង​ខ្ញុំ​គ្មាន​គេច​ទៅណា​ទេ​” ជាការ​ឆ្លើយតប​ទៅនឹង ​សារព័ត៌មាន​ក្នុងស្រុក​មួយ ដែល​បានចេញ​ផ្សាយ​ថា កញ្ញា នី មុន្នីនាថ បាន​រត់ចោលស្រុក គេចខ្លួនបាត់ ព្រោះតែ​គ្មាន​លុយ​សងជំងឺចិត្ត ក្នុង​រឿង​បណ្ដឹង​របស់ អតីត​គូ​ដណ្ដឹង​លោក អ៊ុង សូ​ឡាង ដែល​បាន​ប្ដឹង​នាង​ពីបទ​ឆបោក​ប្រាក់ និង​ទាមទារ​សំណង​ដល់​ទៅ​ជាង ១០ ម៉ឺន​ដុល្លារ​នោះ​ កាលពីពេលថ្មីៗនេះ។​​


នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា កញ្ញា នី មុន្នីនាថ បាន​សរសេរ​បញ្ឆិតបញ្ឆៀង​ឲ្យ​ទៅ អតីត​គូ​ដណ្ដឹង​លោក អ៊ុង សូ​ឡាង ហាក់ដូច​ដឹងថា​ព័ត៌មាន​នោះ អ្នកណា​ជា​អ្នក​នៅ​ពីក្រោយ ដោយ​ថា​៖ “​នាង​ខ្ញុំ នី មុន្នីនាថ សូមបញ្ជាក់ថា​នាង​ខ្ញុំ​គ្មាន​គេច​ទៅណា​ទេ នាង​ខ្ញុំ​នៅក្នុង​ប្រទេស​កម្ពុជា​ដដែល តែ​មានតែ​អតីត​គូ​ដណ្ដឹង​របស់​នាង​ខ្ញុំ​ទេ ដែរ​គាត់​មិន​នៅក្នុង​ប្រទេស​កម្ពុជា អ៊ីចឹង​សូមមេត្តា​ពិចារណា​ផង (​បើ​បង​ពិតជា​ស្មោះត្រង់ បង​មក​កម្ពុ​ជាម​កណា អូន​ចាំ​បង )”​។​​


ឃ្លា​ចុងក្រោយ​ដូចជា​ផ្អែម ខ្លែម​នឹង​ការវាយប្រហារ ឌឺ​ទៅ​ឲ្យ​អតីត​គូ​ដណ្ដឹង​របស់​នាង ដែលជា​ដើមបណ្ដឹង ទាមទារ​សំណង​ជាង ១០​ម៉ឺន​ដុល្លារ​នោះ​។​ ​គិត​ទៅ ពេល​គេ​ស្រឡាញ់គ្នា គឺ​គេ​និយាយ​ប្រើពាក្យ​ផ្អែម ប្រកប​ដោយសារ​ស័ព្ទ​ស្នេហា តែ​ដល់ពេល​គេ​ខឹងសម្បា​ប្ដឹងផ្ដល់​គ្នា គេ​និយាយ​ប្រើពាក្យ​ផ្អែម​ដែរ តែ​ប្រកបដោយ​ពិសពុល ចាក់​ដោត​​បេះដូង អាចឲ្យ​ក្អួត​ឈាម​បាន។​​


ដោយ​មិនអាច​ទ្រាំ​នឹង​សម្ដី​ផ្អែម​របស់ កញ្ញា នី មុន្នីនាថ ដែល​បាន​បង្ហោះ​និយាយ​យ៉ាង​ដូចនេះ លោក អ៊ុង សូ​ឡាង បាន​ឆ្លើយតប​វៃ​បក​មកវិញ ដោយ​ប្រើពាក្យ​ផ្អែម​ដ៏​ពិសពុល មិន​ឲ្យ​យឹត​យូរ​ឡើយ​ដោយ​ថា​៖ “​បង​នឹង​ទៅ​កុំ​ភ័យ​អូន​ត្រៀម​តែ​លុយ ដែល​អូន​បោក​បង​ទៅនោះ ឲ្យ​គ្រប់​ចំនួន រួមទាំង​លុយ​សងជំងឺចិត្ត ដែល​ពៅ​មាស​”​ផ្កាមាស​” ត្រូវ​បង់​ឲ្យ​បង​បន្ទាប់ពី​ចេញ​សាលដីកា ពី​តុលាការ បញ្ជាក់ថា​អូន ពិតជា​បោក និង​បំពាន​លើ​សេចក្ដីទុកចិត្ត​។ ពេលនោះ​ហើយ​បង នឹង​ចុះទៅ​ស្រុក​ខ្មែរ ដើម្បី​ប្រមូល​លុយ​នោះ​យកទៅ​ធ្វើបុណ្យ​ខ្លះ​។ ច្រូច​ទឹក​ឲ្យ​អូន​កុំ​ឲ្យ​អូន​អត់ឃ្លាន មិន​រើសមុខ​តទៅទៀត​”​។​​


តើ​រវាង កញ្ញា នី មុន្នីនាថ និង​លោក អ៊ុង សូ​ឡាង អ្នកណា​ជា​អ្នកឈ្នះ​? អ្នកណា​បោកប្រាស់​អ្នកណា​? មានតែ​តុលាការ​ទេ ដែល​អាចឆ្លើយតប​ទៅនឹង​សំណួរ​ទាំងនេះ ហើយ​យើង​នឹងរង​ចាំមើល ថា​តើ​រឿងនេះ​និង​ក្លាយទៅជា​យ៉ាងណា នៅ​ចុងបញ្ចប់​នោះ​៕






















No comments