ក្នុងនោះផងដែរ អ្នកនាង សុគន្ធ នីសា ក៏ទើបតែលះបង់ភាពនូវលីវរបស់ខ្លួនកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ កន្លងមកនេះ ដោយមានចាស់ទុំទាំងសងខាងបានដឹងលឺ និងមានការចូលរួមអបអរសាទរពីសំណាក់ភ្ញៀវកិត្តយសជាច្រើន។
ក្រៅពីនោះគេក៏បានឃើញ អ្នកនាង នីសា បានបង្ហាញខ្លួននៅក្នុងកម្មវិធីមួយឈ្មោះថា Sipar Gala Dinner ដោយកម្មវិធី នេះរៀបចំឡើងដើម្បីស្វែងរកថវិកាទ្រទ្រង់ចំណេះដឹងផ្នែកអំណាននៅកម្ពុជា។
ដោយមានរយៈពេលមិនយូរប៉ុន្មានផង អ្នកនាង បានបង្ហោះសារនៅក្នុងគណនី Instagram របស់ខ្លួន ក្នុងន័យលើកទឹកចិត្តដល់ប្អូនដើម្បីឲ្យខំរៀនសូត្រតទៅមុខទៀត។ ពាក្យសម្ដីទាំងមូលរបស់អ្នកនាង សុគន្ធ និសា មានខ្លឹមសារថា “ពីមុនខ្ញុំគ្មានឱកាសរៀនឱ្យចប់ដូចគេ ពេលនេះសង្ឃឹមថាអាចលើកទឹកចិត្តប្អូនៗឲ្យកាន់តែខំរៀន ហើយតស៊ូរៀនសូត្រឲ្យបានខ្ពង់ខ្ពស់ ធ្វើជាធនធានមនុស្សដ៏រឹងមាំក្នុងសង្គម”៕
























No comments:
Post a Comment