ការជូនព័ត៌មាននេះសំដៅដល់បុគ្គលក្នុងតំណែងរបស់អតីតគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយចោលដោយតុលាការកំពូលកាលពីថ្ងៃទី ១៦ ខែវិច្ឆិកាឆ្នាំ ២០១៧ ដែលធ្លាប់ជាប់នៅក្នុងបញ្ជីប្រកាសទ្រព្យសម្បត្តិ។
យោងតាមច្បាប់ប្រឆាំងអំពើពុករលួយក្នុងមាត្រា ១៧ ចែងថាមន្ត្រីរាជការ និងសង្គមស៊ីវិលដែលក្នុងនោះរួមមានទាំង «មន្ត្រីសាធារណៈដែលមានអាណត្តិជ្រើសតាំង» ត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួនរៀងរាល់ ២ ឆ្នាំម្តង»។
ច្បាប់ដដែលក្នុងមាត្រា ១៨ បានបញ្ជាក់ថា៖ «ការប្រកាសទ្រព្យសម្បត្តិ និងបំណុលលើកដំបូងត្រូវអនុវត្តធ្វើ ៣០ ថ្ងៃយ៉ាងយូរក្រោយពេលចូលកាន់មុខតំណែង» ហើយ «ការប្រកាសទ្រព្យសម្បត្តិ និងបំណុលចុងក្រោយត្រូវធ្វើ ៣០ ថ្ងៃយ៉ាងយូរមុនពេលចាកចេញពីមុខតំណែង។ ក្នុងករណីមិនអាចធ្វើការប្រកាសមុនពេលចាកចេញពីមុខតំណែងបានដោយមូលហេតុមានការដកហូតមុខតំណែងត្រូវប្រកាសយ៉ាងយូរ ៣០ ថ្ងៃក្រោយការចាកចេញពីមុខតំណែង»។
ប៉ុន្តែអតីតមេឃុំ ចៅសង្កាត់ ពីគណបក្សសង្គ្រោះជាតិដែលត្រូវរំលាយថ្លែងថា ពួកគាត់មិនទាន់បានទទួលព័ត៌មាននេះទេ។
លោក ចេង ប៊ុនឃៀង ប្រធាននាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់អង្គភាពប្រឆាំងអំពើពុករលួយនិយាយថាការជូនដំណឹងបានធ្វើរួចហើយ ហើយក៏មានមន្ត្រីមួយចំនួនបានផ្ញើលិខិតប្រកាសទ្រព្យសម្បត្តិមកហើយដែរ។
លោកថ្លែងថា៖ «ផ្អែកតាមកាតព្វកិច្ចគឺបន្ទាប់ពីគាត់បានចាកចេញពីតំណែងគឺយើងអនុវត្តទៅតាមច្បាប់។ ប៉ុន្តែរយៈពេលកំណត់មែនទែន យើងរង់ចាំការកំណត់ពីថ្នាក់ដឹកនាំសិន។ យោងតាមច្បាប់ប្រឆាំងអំពើពុករលួយគឺមានរយៈពេល ៣០ ថ្ងៃក្រោយពេលគាត់ចាកចេញពីតំណែង។ គាត់ប្រកាសនៅតាមស្ថាប័នសាម៉ីខ្លួនហើយនីតិវិធីនៃការផ្ញើគឺតាមរយៈជនបង្គោលប្រចាំស្ថាប័នគាត់ផ្ទាល់តែម្តង»។
យោងតាមច្បាប់ប្រឆាំងអំពើពុករលួយជំពូក ៦ មាត្រា ៣៨ ចែងថា៖ «ជនណាដែលមិនបានប្រកាសទ្រព្យសម្បត្តិ និងបំណុល ឬបានប្រកាសមិនត្រឹមត្រូវនូវទ្រព្យសម្បត្តិរបស់ខ្លួនទៅតាមបទប្បញ្ញត្តិត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ ខែ ទៅ ១ ឆ្នាំ និងពិន័យជាប្រាក់ពី ១ សែនរៀលទៅ ២ លានរៀលហើយត្រូវបានបង្ខំឲ្យធ្វើការប្រកាសទ្រព្យសម្បត្តិជូនអង្គភាពប្រឆាំងអំពើពុករលួយ។ ករណីរឹងរូសមិនព្រមប្រកាសទ្រព្យសម្បត្តិទៀតត្រូវផ្តន្ទាទោសទ្វេដង»។
អតីតមេឃុំ ចៅសង្កាត់ ២ រូបពីគណបក្សសង្គ្រោះជាតិដែលត្រូវរំលាយបានថ្លែងកាលពីម្សិលមិញថាពួកគេមិនបានប្រកាសទ្រព្យសម្បត្តិនៅឡើយ ដោយសារតែមិនទាន់បានទទួលព័ត៌មាន។
លោកស្រី យឹម ផល្លី អតីតចៅសង្កាត់គោកចកនៅក្នុងក្រុងសៀមរាបខេត្តសៀមរាបថ្លែងថា៖ «កាលជាប់ភ្លាម ខ្ញុំប្រកាសហើយតើ។ តែក្រោយរំលាយអត់ទាន់បានទទួលដំណឹងផង។ ឥឡូវខ្ញុំអត់ដែលទៅសាលាសង្កាត់ផង ព្រោះអត់មានតួនាទីអីទេ យើងសព្វថ្ងៃជាប្រជាពលរដ្ឋធម្មតា។ ទាល់តែគេហៅយើងទៅយកឯកសារប្រឆាំងអំពើពុករលួយបានយើងទៅយកមកបំពេញ តែបើគេអត់ហៅយើងម៉េចដឹង»។
លោក ប៉ែន ឡាម អតីតមេឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារបានឲ្យដឹងថាលោកមិនដឹងថាមេឃុំត្រូវប្រកាសទ្រព្យសម្បត្តិពេលចប់តំណែងទេ ហើយលោកថាលោកមានការព្រួយបារម្ភពីការដាក់ទោសទណ្ឌ។ «ខ្ញុំឈឺអត់បានចូលសាលាឃុំ ខាងឃុំអត់មានបានជូនដំណឹងទេ។ ពីមុនៗគេយកក្រដាសមកឲ្យហើយយើងធ្វើឲ្យភ្លាម។ យើងបារម្ភដែរ តែយើងអត់ធ្វើទាំងអស់គ្នាព្រោះអត់ដឹង។ យើងរង់ចាំការជូនដំណឹង»។
ចំណែកកញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត អតីតចៅសង្កាត់អូរចារ ក្នុងក្រុងបាត់ដំបងបានថ្លែងថាកញ្ញាមិនចាំបាច់ប្រកាសទេដោយសារកញ្ញាធ្លាប់បានប្រកាសម្តងរួចហើយកាលនៅជាចៅសង្កាត់រងទី ២ ហើយមុនពេលឈរឈ្មោះកញ្ញាបានប្រកាសម្តងទៀតរួចហើយ។
លោកស្រី មូរ សុខហួរ អតីតអនុប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងស្ថិតនៅក្រៅប្រទេសថ្លែងថាលោកស្រីនឹងសហការីលោកស្រីបានប្រកាសរួចរាល់ហើយក្រោយពេលគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ៕

No comments:
Post a Comment