Header Ads

ពិតជាមិននឹកស្មានដល់ថា អ្នក​កីឡាកាស John Cena ធ្វើដាក់ក្រុមហ៊ុនឡាន Ford ដល់ថ្នាក់នេះសោះ

កាល​ពី​ឆ្នាំ​ទៅ​ក្រុមហ៊ុន​ Ford បាន​ជ្រើសរើស​បុគ្គល ៥០០ រូប​ ដែល​អាច​មាន​សិទ្ធិ​ទិញ​ត្រកូល GT ស៊េរី​ថ្មី​របស់​ខ្លួន។ ក្នុង​នោះ​មាន​អ្នក​កីឡាកាស John Cena ក៏​ជាប់​ឈ្មោះ​ជា​អ្នក​ជួយ​ផ្សព្វផ្សាយ​មួយ​​ឲ្យ​ក្រុមហ៊ុន​អាមេរិក​​នេះដែរ​។​


លោក​ទទួល​រថយន្ត​នៅ​ថ្ងៃ​ទី ២៣ កញ្ញា ឆ្នាំ ២០១៧ ប៉ុន្តែ​ជា​អកុសល​មិន​ដល់​ ១ ខែ​ផង ចូល​ដល់​ថ្ងៃ​ទី ២០ តុលា ជើង​ខ្លាំង​នៅ WWE មួយ​នេះ ក៏​លក់​រថយន្ត​នោះ​ចេញ​ទៅ​​វិញ ខុស​ពី​លក្ខខណ្ឌ​កំណត់​របស់​ក្រុមហ៊ុន ដែល​យ៉ាង​តិច​ហួស ២៤ ខែ​នៃ​ការ​ដឹក​ជញ្ជូន​ទើប​លក់​ចេញ​បាន ខណៈ​ Cena ក៏​ចុះ​ហត្ថលេខា​លើ​កុងត្រា​រយៈ​ពេល ២ ឆ្នាំ​ជាមួយ Ford ដូច​គ្នា។


ក្នុង​លិខិត​បណ្ដឹង​បាន​សរសេរ​ដូច្នោះ​ថា "លោក Cena ធ្វើ​ខុស​ច្បាប់​​ក្នុង​ការ​ទទួល​ផល​ចំណេញ​ពី​ការ​លក់​រថយន្ត​ចេញ ដោយ​ធ្វើ​ឲ្យ Ford រង​ការ​ខូចខាត​ទាំង​កេរ្តិ៍​ឈ្មោះ, ការងារ​ឯកអគ្គរដ្ឋទូត​និង​ទឹកចិត្ត​អតិថិជន​ជុំវិញ​ការ​លក់ដូរ​មិន​ត្រឹមត្រូវ"៕

































No comments