យោងតាមមន្ត្រីតំណាងប្រទេសជប៉ុន ដែលបច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាសន្តិសុខ កិច្ចប្រជុំបន្ទាន់នេះ ធ្វើឡើងតបតាមសំណើពីប្រទេសចំនួន ០៨ ហើយនឹងត្រូវប្រពឹ្រត្តទៅនៅម៉ោង ១០៖០០នាទីព្រឹកថ្ងៃសុក្រ (ត្រូវនឹងយប់រំលងអាធ្រាតថ្ងៃសៅរ៍ ពេលវេលានៅកម្ពុជា)។ ប្រទេសទំាង ០៨មាន ប្រទេសប៊ូលីវី អេហ្ស៊ីប បារាំង អ៊ីតាលី សេណេហ្កាល់ ស៊ុយអែត ចក្រភពអង់គ្លេស និងអ៊ុយរុយហ្កាយ។ មិនតែប៉ុណ្ណោះពួកគេក៏បានអំពានាវឱ្យអគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គោទែរ៉ែស (Antonio Guterres) បើកកិច្ចប្រជុំនេះដែរ។
គួរបញ្ជាក់ថា បើតាមលោក Antonio Guterres ស្ថានការណ៍នៅហ្សេរុយសាឡឹម គឺបានឈានដល់ដំណាក់កាលមួយ គួរឱ្យព្រួយបារម្ភ ហើយលោកអះអាងថា បញ្ហាទាំងឡាយអាចត្រូវបានដោះស្រាយ តាមរយៈកិច្ចចរចាដោយផ្ទាល់រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនតែប៉ុណ្ណោះ៕
























No comments:
Post a Comment