ការព្រមបើកផ្លូវឲ្យពលរដ្ឋធ្វើដំណើរវិញនេះ ត្រូវបានលោកអធិការខណ្ឌពោធិ៍សែនជ័យ បញ្ជាក់ថា ក្រោយពីលោកបានជួបពិភាក្សាផ្ទាល់ជាមួយកម្មករ ដែលបន្ទាប់ពីបានទទួលបញ្ជាភ្លាមៗ ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ ដោយឲ្យចុះទៅសម្របសម្រួលជាមួយកម្មករ ដើម្បីបើកផ្លូវទុកជាប្រយោជន៍សាធារណៈជូនពលរដ្ឋ និងរង់ចាំការពិគ្រោះដោះស្រាយរវាងអាជ្ញាធរពាក់ព័ន្ធ និងថៅកែរោងចក្រ។
សួមជម្រាបថា នៅវេលាម៉ោងប្រមាណជិត១០ព្រឹក ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧នេះ កម្មកររោងចក្រ EVC ម៉េងដាហ្វូតវៀរ បាននាំគ្នាបិទផ្លូវវេងស្រេងជិតតែម្ដង ក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យ បណ្ដាលឲ្យមានការកកស្ទះយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ។
តាមសេចក្ដីរាយការណ៍ពីភ្នាក់ងារព័ត៌មានបានឲ្យដឹងថា មូលហេតុដែលនាំឲ្យមានការបិទផ្លូវនេះ ដោយសារតែពួកគេតវ៉ាពីលក្ខខណ្ឌការងារមួយចំនួនពីថៅកែរោងចក្រ៕

















No comments:
Post a Comment