លោកអភិបាលខេត្តមណ្ឌលគីរី ស្វាយ សំអ៊ាង បានថ្លែងប្រាប់បណ្តាញព័ត៌មាន ឲ្យដឹងបន្ថែមថា ករណីផ្ទុះអាវុធនេះកើតឡើងរវាងកម្លាំងអាវុធហត្ថ និងមន្រ្តីបរិស្ថាន ជាមួយកម្លាំងនគរបាលការពារព្រំដែន។ តាមព័ត៌មានចុងក្រោយបានឲ្យដឹងថា ករណីនេះមានអ្នកស្លាប់៣នាក់ (មន្រ្តីអាវុធហត្ថ និងមន្រ្តីបរិស្ថាន និងម្នាក់ជាបុគ្គលិករបស់អង្គការក្រៅរដ្ឋាភិបាល)។
ជនរងគ្រោះទាំង៣នាក់រួមមាន៖ ទី១៖ ឈ្មោះ សេក វឌ្ឍនា ជាមន្រ្តីអាវុធហត្ថ (ស្លាប់), ទី២៖ ឈ្មោះ កើត សុខណៃ ជាមន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថាន (ស្លាប់) និងទី៣៖ បុគ្គលិករបស់អង្គការក្រៅរដ្ឋាភិបាល (មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ)។
យោងរបាយការណ៍របស់នគរបាលខេត្តមណ្ឌលគិរី ដែលផ្ញើជូនអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា ករណីផ្ទុះអាវុធនេះ បានកើតឡើងនៅវេលាម៉ោងចន្លោះ៤-៥ ល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ នៅចំណុចចម្ងាយប្រមាណជា២៥គីឡូម៉ែត្រ ពីប៉ុស្តិ៍នគរបាលការពារព្រំដែនគោកអូររលែ ស្ថិតក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី៕





















No comments:
Post a Comment