Header Ads

ទោះខំអង្វរគេ ក៏នៅតែគេចាកចេញដដែល!!! បទថ្មីរបស់ ឱក សុគន្ធកញ្ញា ពិតជាកម្សត់ណាស់ (មានវីដេអូ)

វាជាអារម្មណ៍ អារម្មណ៍មួយដែលត្រូវគេក្បត់ ជាអារម្មណ៍ដែលចង់នៅម្នាក់ឯងមិនចង់នៅក្បែរអ្នកណា! នេះគឺជាអត្ថន័យខ្លះៗនៅក្នុងបទចម្រៀងដែលទើបតែចេញក្តៅៗ របស់តារាចម្រៀង ឱក សុគន្ធកញ្ញា ហើយបទនេះមានចំណងជើងថា "អារម្មណ៍"។


បទមួយនេះ គឺស្រីម្នាក់បង្ហាញនូវអារម្មណ៍ពិតចំពោះអ្នកដែលខ្លួនស្រឡាញ់ ដោយមិនចង់បែកពីបុរសម្នាក់នោះឡើយ តែទោះជានារីម្នាក់នេះអង្វរយ៉ាងណាក៏ដោយ ក៏បុរសម្នាក់នេះមិនត្រឡប់ក្រោយវិញជាដាច់ខាត ដោយមិនដឹងថាបុរសម្នាក់នេះមានថ្មី រឺក៏គេចង់នៅម្នាក់ឯងនោះទេ។


កាន់តែស្តាប់កាន់តែអាណិតមនុស្សស្រីម្នាក់នេះខ្លាំងណាស់ ដោយពេលខ្លះម្នាក់ស្រីនេះបានបង្ហាញអន់ចិត្តជាខ្លាំង ព្រោះខំស្មោះយ៉ាងណាក៏ដោយ ក៏នៅតែគេមិនព្រមទទួលនូវក្តីស្រឡាញ់មួយនេះដែរ។ ដូចនេះដើម្បីចង់ដឹងនូវអត្ថន័យកាន់តែច្បាស់ថែមទៀត សូមទៅស្តាប់ទាំងអស់គ្នា៕




































ហាមលួចចម្លងអត្ថបទរបស់យើងខ្ញុំ បើមិនដូចនេះទេអ្នកនឹងទទួលខុសត្រូវមុខច្បាប់។
រក្សាសិទ្ធិដោយ kampuchea1979.blogspot.com

No comments