ចំណែកកាលពីពេលថ្មីៗនេះ កាលពីយប់ឆ្លងឆ្នាំ ថ្ងៃ៣១ ខែធ្នូ ឆ្នាំ២០១៧ ឈានចូលថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ នេះ នៅក្រុងហាន់ណូយ មានរឿងមួយគួរឲ្យរន្ធត់ជាខ្លាំង ដោយសារតែមនុស្សច្រើនពេក ធ្វើឲ្យខ្វះខ្យល់ អុកសីុសែន សម្រាប់ដកដង្ហើម ប៉ុន្តែអ្វីៗពិតជាសំណាងមែន ដោយក្រុមពន្លត់អគ្គីភ័យបានជួយទាន់ពេលវាលា។
ក្នុងនោះផងដែរ មានអ្នកប្រើប្រាស់ Internet ជាច្រើននៅវៀតណាម គឺមានអារម្មណ៍ខឹងជាខ្លាំងចំពោះបុគ្គលមួយចំនួនដែលបានកេងចំណេញទៅលើស្ត្រីម្នាក់ដែលបានធ្វើឲ្យនាងលេចចេញក្បាលសុដន់ចេញមកក្រៅ ក្នុងខណៈពេលកំពុងតែមានបញ្ហាផង។
ចំពោះកន្លែងដែលពួកគេទៅលេងនោះគឺនៅ Nghia Thuc ហើយកន្លែងដែលបានកើតហេតុគឺនៅកន្លែង Hoan Kiem ព្រោះនៅទីនោះមានមនុស្សទៅលេងច្រើនលើសលប់ពេក ដោយពួកគេមកគ្រប់ទិសទីដើម្បីប្រារពពិធីបុណ្យចូលឆ្នាំសកល២០១៨នេះតែម្តង។
ក្នុងនោះផងដែរគេក៏សង្កេតឃើញថាមានមនុស្សប្រហែលជា ៥ ទៅ ១០នាក់ ក្នុងចំណោមនុស្សជាច្រើននោះបានស្រែកឲ្យជួយ ដោយសារឃើញសភាពការមិនស្រួល ព្រោះមានមនុស្សជាច្រើនមានអារម្មណ៍ដូចជាថប់ដង្ហើមដោយសារតែខ្វះខ្យល់ ព្រមជាមួយការុនច្រានរកផ្លូវចេញរៀងៗខ្លួន។
បន្ទាប់មកក៏មានការដួលរលំតៗគ្នាផងដែរនៅក្នុងចំណោមមនុស្សជាច្រើននោះ ដោយក្នុងនោះមានស្ត្រីក្មេងចាស់ ព្រមទាំងក្មេងៗ តែពិតជាសំណាងណាស់ដោយក្រុមអ្នកពន្លត់អគ្គិភ័យបានជួយលើកពួកគេទាំងនោះមកដាក់លើឡាន ព្រមទាំងផ្តល់ទឹកឲ្យផងដែរ។ ហើយអ្វីៗក៏បានល្អប្រសើរដូចធម្មតាវិញ ដោយគ្មាននរណាម្នាក់មានរបួសធ្ងន់ធ្ងរ រឺស្លាប់ឡើយ៕
ហាមលួចចម្លងអត្ថបទរបស់យើងខ្ញុំ បើមិនដូចនេះទេអ្នកនឹងទទួលខុសត្រូវមុខច្បាប់។
រក្សាសិទ្ធិដោយ kampuchea1979.blogspot.com










































No comments:
Post a Comment