រឿងលម្អិត!!! តារាចម្រៀងតាមហ្វេសប៊ុក ផាន ស៊ីណា ធ្លាក់ខ្លួនរស់នៅខ្ទមស្រែធ្លុះធ្លាយ ដោយសារឪពុកក្មេកដេញចេញពីផ្ទះ (មានវីដេអូ)
សៀមរាប៖ រំឭកពីអ្នកចម្រៀងធ្វើកម្មករចំណាកស្រុកនៅទឹកដីថៃ មហាជន ពិសេសអ្នកនិយមប្រើបណ្តាញសង្គមពិតជាស្គាល់គឺស្ត្រីដែលមានរូបរាងស្គមកំព្រឹង តែសំនៀងច្រៀងស្រដៀងរាជិនីសំឡេងមាស រស់ សិរីសុទ្ធា គឺអ្នកនាង ផាន ស៊ីណា។ ប៉ុន្តែបន្ទាប់ពីឱកាសឡើងប្រឡងចម្រៀងក្នុងបញ្ចក់ទូរទស្សន៍ស៊ីធីអិន វាសនាតារាចម្រៀងរូបនេះ នៅតែធ្លាក់ដល់ចំណុចកាន់តែកម្សត់ គឺទាំងរកតែខ្ទមជ្រកសមរម្យក៏មិនបានផង។
ការបរិយាយពីរូបភាពដ៏កម្សត់ ជ្រកនឹងជម្រកខ្ទមដ៏តូចជញ្ជាំង និងដំបូលធ្លុះធ្លាយ ៣ នាក់ម្តាយកូនបានធ្វើឲ្យអ្នកគាំទ្រសំឡេងអ្នកនាងលាន់មាត់ថា៖ «ម៉េចបានជាអ្នកបង ស៊ីណា ធ្លាក់ខ្លួនថ្នាក់ហ្នឹង»។
តារាចម្រៀងផាន ស៊ីណា ក៏បានប្រាប់ព័ត៌មានក្នុងស្រុកមួយថាថា៖ «ខ្ញុំធ្លាក់ខ្លួនទៅនាំកូនប្រុសស្រី ២ នាក់មករស់នៅក្នុងខ្ទមនោះ ក្រោយពីត្រូវឪពុកក្មេកខ្ញុំ ដេញខ្ញុំ និងកូនៗចេញពីផ្ទះថ្មីៗនេះ ក្រោយពីខ្ញុំវិលពីប្រឡងចម្រៀងនៅស៊ីធីអិន ហើយពេលនេះប្តីខ្ញុំក៏គាត់មិនទាន់ដឹងទេ គាត់ទៅធ្វើសំណង់នៅលើភ្នំអូរស្មាច់»។
ក្នុងសម្តីមិនលាក់លៀមពីហេតុ ដែលនាំដល់អ្នកនាង នាំកូនៗទៅរស់នៅក្នុងកូនខ្ទម ជញ្ជាំង និងដំបូលធ្លុះធ្លាយនោះ តារាចម្រៀងមហាជន ផាន ស៊ីណា បានប្រាប់ថា៖ «រឿងនេះគ្មានអ្វីធំដុំទេ កើតឡើងពីរឿងក្មេងៗ ហើយមិនគួរណាគាត់ គ្មានក្តីអាណិតដល់កូនប្រសា និងចៅៗឲ្យទៅរស់នៅរងខ្យល់ក្រោមភ្លៀង បែបនេះទេ»។
តារាចម្រៀងមហាជន ដ៏មានប្រជាប្រិយនៅក្នុងបណ្តាញសង្គម ធ្លាប់ទាំងឡើងកម្មវិធីទូរទស្សន៍ និងទើបបរាជ័យឱកាសប្រឡងចម្រៀងនៅទូរទស្សន៍ស៊ីធីអិនថ្មីៗនេះ អ្នកនាង ផាន ស៊ីណា ក៏បានរំឭកថា៖ «មុននេះខ្ញុំទៅធ្វើសំណង់នៅឯប្រទេសថៃ ហើយក៏ល្បីក្នុងហ្វេសប៊ុក ក៏ត្រូវបាន លោក ចា រិទ្ធី ហៅមកច្រៀង។ ខ្ញុំក៏មក តែពេលនេះ ក៏មិនមានលុយធ្វើសោហ៊ុយទៅវិញ ប្តីក៏ចេញទៅធ្វើសំណង់នៅលើភ្នំបាត់ដំណឹង ហើយមិនមានរបរអីទេ សព្វថ្ងៃដើរស៊ីឈ្នួលលាងចានតាមរោងបុណ្យ រោងការ និងបានលុយតិចតួចចិញ្ចឹមកូន»។
ស្ថិតក្នុងជីវភាពដ៏តោកយ៉ាក រស់ក្នុងខ្ទមកម្សត់់មិនស្មើនឹងខ្ទមគេចាំចម្ការ នៃទឹកដីកំណើតស្រុកក្រឡាញ់ ខេត្តសៀមរាប តារាចម្រៀង ជាប់ងារ រស់ សិរីសុទ្ធា ទី ២ ទាំងរូបរាងស្គមកំព្រឹង តែសំឡេងខ្លាំងដូចរៃកណ្តឹង ផាន ស៊ីណា បន្ថែមថា៖ «ពេលនេះខ្ញុំដូចជាតែលតោលណាស់ ប្រាក់ក៏គ្មាន ផ្ទះក៏គ្មានជ្រក ថែមទាំងមានកូនប្រុសស្រី ២ នាក់ រស់នៅក្នុងបន្ទុក ដែលសព្វថ្ងៃមិនបានទៅរៀនសូត្រទេ គឺនៅជួយជីកក្តាមខ្យងជាមួយម្តាយ»៕

Post a Comment