Header Ads

ពិតជាមិននឹិកស្មានដល់ថា រដ្ឋបាល​រាជធានី​ភ្នំពេញ ខាត​បង់​ច្រើនយ៉ាងនេះសោះ​ ទៅ​លើ​សេវា​រថយន្ត​ក្រុង

(​ភ្នំពេញ​)៖​ លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា​៖​សព្វថ្ងៃនេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ខាតបង់​ក្នុង​មួយខែៗ​ប្រមាណ​១៥​ម៉ឺន​ដុល្លារ​​ដោយ​ចំណាយ​ថវិកា​សម្រាប់​រថយន្តក្រុង​ដឹក​អ្នកដំណើរ​នៅ​រាជធានី​ភ្នំពេញ​ដើម្បី​បម្រើសេវា​ដឹកជញ្ជូន​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ព្រះសង្ឃ ចាស់ជរា ជនពិការ សិស្សានុសិស្ស ជាដើម​។​


​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ខាងលើនេះ​ដោយ​ធ្វើឡើង​កាលពី​ថ្ងៃទី​២៣​ខែមករា​នេះ​ក្នុង​កិច្ចប្រជុំ​ជាមួយ​អភិ​​បាល​ខណ្ឌ ប្រធាន​មន្ទីរ ចៅសង្កាត់ ស្មៀន​ទាំងអស់​នៅក្នុង​មូលដ្ឋាន​រាជធានី នៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ពង្រឹង​តួនាទី និង​ភារកិច្ច ក្នុងការ​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ​។​

​ ​
​ក្នុងនោះ​លោក​អភិបាល​បាន​មានប្រសាសន៍​ទៀតថា​៖ ក្នុង​មួយខែៗ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចំណាយ​ថវិកា​ប្រមាណ​១៥​ម៉ឺន​ដុល្លារ ដើម្បី​ទូទាត់​ថ្លៃ​ខាតបង់​សម្រាប់​រថយន្តក្រុង​ដឹក​អ្នកដំណើរ​នៅ​រាជធានី​ភ្នំពេញ ។ ប៉ុន្តែ​បើទោះបីជា​ខាតបង់​យ៉ាងនេះ​ក្តី​រដ្ឋបាល​រាជធានី​​ភ្នំពេញ​មិន​រួញរា​នោះទេ សំខាន់​ឱ្យ​សេវា​សេវា​ដឹកជញ្ជូន​សាធារណៈ​នេះ​ប្រើប្រាស់​ឱ្យចំ​គោលដៅ ដែល​ប្រជាពលរដ្ឋ​ចង់បាន​។​


​លោក​បានបញ្ជាក់​ផងដែរ​ថា​៖ រថយន្ត​ដឹកជញ្ជូន​អ្នកដំណើរ​សាធារណៈ​បច្ចុប្បន្ននេះ​ឃើញថា​នៅមាន​ភាពយឺតយ៉ាវ​ខណៈ​ដែល​លោក​អង្គុយ​​ចាំ​ជិះ​នៅ​ចំណតរថយន្ត​មុខ​វិទ្យាល័យ ជា ស៊ីម សន្ធ​ម៉ុក ស្ថិត​តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក​កាលពី​​ថ្ងៃ​កន្លងមកនេះ​។ ជុំវិញ​បញ្ហា​នេះ​លោក​បាន​ស្នើឱ្យ​អភិបាល​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រាជធានី​ភ្នំពេញ​ពិនិត្យឡើងវិញ​ចំពោះ​​ភាពយឺតយ៉ាវ​នេះ​កុំឱ្យ​មានការ​ថ្នាំងថ្នាក់​ពី​សំណាក់​ប្រជាពលរដ្ឋ​ដែល​ទទួល​លើ​សេវា​នេះ​។​លោក​អភិបាល​បាន​ណែនាំ​ដល់​មន្ត្រីរាជការ​អាជ្ញាធ​រថា​៖​ក្នុងនាម​យើង​ជា​មន្ត្រី​កុំ​នៅក្នុង​ប៊ុ​យ​រ៉ូ​ធ្វើការ​ជាម​ន្ត្រី​ជើង​១០ ត្រូវ​ដើរ​មើល​ការងារ​របស់ខ្លួន​គ្រប់គ្រង​នៅតាម​មូលដ្ឋាន​ផង​៕​




























No comments