Header Ads

ចេះតែមានប្លែកៗទៀតហើយ!!! ច្បាប់ថ្មីចេញទៀតហើយ គឺហាមស្ងោរបង្កងទាំងរស់ ត្រូវធ្វើឲ្យវាសន្លប់ជាមុនសិន នេះក៏ដោយសារតែ...

បើយោងតាមគេហទំព័រមួយឈ្មោះថា www.theguardian.com បានចុះផ្សាយនូវរឿងដ៏គួរឲ្យចាប់អារម្មណ៍ដែលទើបតែចេញផ្សាយថ្មីៗនេះតែម្តង ដោយបញ្ជាក់ថា រដ្ឋាភិបាល​ប្រទេស​ស្វីស នឹង​ចាប់​អនុវត្ត​ច្បាប់​ថ្មី ក្នុង​ការ​បញ្ឈប់​សកម្មភាព​ស្ងោរ​សត្វ​បង្កង​ទាំង​រស់។ ច្បាប់​នេះ នឹង​ត្រូវ​ចូល​ជា​ធរមាន​ចាប់​ពី​ថ្ងៃ​ទី​០១ ខែ​មីនា ឆ្នាំ​២០១៨​ខាង​មុខ។


ការ​បញ្ឈប់​របៀប​ស្ងោរ​បង្កង​ទាំង​រស់​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ការពារ​សិទ្ធិ​សត្វ ក៏​ដូច​ជា​បញ្ចៀស​ការ​ឈឺ​ចាប់​ដ៏​ខ្លាំង​របស់​សត្វ​បង្កង។ ភ្នាក់ងារ​សិទ្ធិ​សត្វ និង​ក្រុម​អ្នក​វិទ្យាសាស្ត្រ បាន​អះអាង​ថា បង្កង និង​ប្រភេទ​សត្វ​សមុទ្រ​មួយ​ចំនួន មាន​ប្រព័ន្ធ​ប្រសាទ​ស្មុគស្មាញ ហើយ​អាច​ទទួល​​រង​ការ​ឈឺ​ចាប់​ដ៏​ខ្លាំង​ក្លា នៅ​ពេល​ពួក​វា​ត្រូវ​បាន​គេ​ស្ងោរ​ទាំង​រស់។


បើ​តាម​ច្បាប់​ថ្មី​របស់​ស្វីស អ្នក​ចម្អិន ឬ​ម្ចាស់​ភោជនីយដ្ឋាន ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​សត្វ​បង្កង​សន្លប់​ជា​មុន ទើប​អាច​យក​ទៅ​ស្ងោរ​បាន។ យោង​តាម​សារព័ត៌មាន RTS របស់​ស្វីស បាន​បញ្ជាក់​ថែមទៀតថា មាន​តែ​វិធី​ឆក់​អគ្គិសនី​នៅ​ខួរ​បង្កង​ប៉ុណ្ណោះ ដែល​អាច​ធ្វើ​ឲ្យ​បង្កង​សន្លប់​បាន។


ក្រៅ​ពី​ការ​ស្ងោរ​បង្កង​ទាំង​រស់ រដ្ឋាភិបាល​ស្វីស ក៏​នឹង​ហាម​ឃាត់​ផង​ដែរ​នូវ​ការ​ដឹក​ជញ្ជូន​សត្វ​សមុទ្រ​ទាំង​រស់ ដូចជា​ការ​បង្កក​សត្វ​នៅ​ក្នុង​ទឹកកក​ជា​ដើម៕


































No comments