មាននរណាគេទៅមើល ការតាំងពិពណ៌យោធារឺនៅ? ពិតជាឡូយមែន
ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតកីឡាកងយោធពលខេមរភូមិន្ទ និងការតាំងពិពណ៌យោធាឆ្នាំ២០១៨ ចាប់ផ្តើមនៅថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ នេះ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ ដើម្បីបង្ហាញនៅសមត្ថភាព និងមិត្តភាពរវាងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមហាជនយុវជន និងដើម្បីគាំទ្រដល់ការអនុវត្តគោលនយោបាយកំណែទម្រង់កងយោធពលខេមរភូមិន្ទអោយបានស៊ីជម្រៅព្រមទាំងពង្រឹងពង្រីកសមត្ថភាពធនធានមនុស្សនៅក្នុងកងយោធពលខេមរភូមិន្ទ ការបំផុសស្មារតីស្រលាញ់កងទ័ព និងស្វែងយល់ពីបុព្វហេតុរបស់យោធិន នៃកងយោធពលខេមរភូមិន្ទ។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការរងកងទ័ពជើងគោក និងជាប្រធានក្រុមការងារប្រកួតកីឡាកងយោធពលខេមរភូមិន្ទ បានថ្លែងនៅក្នុងសន្និសីទកាសែតកាលពីរសៀលថ្ងៃទី១១ ខែមករា ថា ការរៀបចំប្រកួតកីឡាកងទ័ព និងពិពណ៌យោធានៅឆ្នាំ២០១៨ នេះ គឺក្នុងគោលបំណងធំៗចំនួន៤ មានដូចជា៖
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការរងកងទ័ពជើងគោក និងជាប្រធានក្រុមការងារប្រកួតកីឡាកងយោធពលខេមរភូមិន្ទ បានថ្លែងនៅក្នុងសន្និសីទកាសែតកាលពីរសៀលថ្ងៃទី១១ ខែមករា ថា ការរៀបចំប្រកួតកីឡាកងទ័ព និងពិពណ៌យោធានៅឆ្នាំ២០១៨ នេះ គឺក្នុងគោលបំណងធំៗចំនួន៤ មានដូចជា៖
ទី១. អបអរសាទរខួបអនុស្សាវរីយ៍ខួបលើកទី៣៩ នៃទិវាជ័យជំនះ ៧មករា ដែលជាជ័យជំនៈរបស់ជាតិ នៃការរំដោះប្រជាជាតិឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។
ទី២. ដើម្បីរម្លឹកគុណូបការៈគុណដលល់អតីតយុទ្ធជន។
ទី៣. ដើម្បីឲ្យមហាជន និងជាពិសេសយុវជនស្វែងយល់អំពីកងទ័ព អំពីតួនាទី និងភារកិច្ច និងការចូលរួមរបស់កងទ័ពនៅក្នុងការការពារជាតិ សុខសន្តិភាព និងប្រជាពលរដ្ឋ ទាំងនៅក្នុងកាលៈទេសៈសង្គ្រាម និងនៅក្នុងកាលៈទេសៈប្រទេសមានសុខសន្តិភាព និងដើម្បីបង្កើនមិត្តភាពរវាងមហាជនជាមួយនិងកងកម្លាំងប្រដាប់អាវុធ ដើម្បីឲ្យចំណងកាត់តែរឹងមាំ និងប្រកបដោយសុខដុមរមនា។
ទី៤.បង្កើននូវសាមគ្គីភាពរវាងមហាជន និងកងកម្លាងប្រដាប់អាវុធ។
លោកបានបន្តថា ការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ និងពិពណ៌យោធានៅឆ្នាំ២០១៨ គឺមានការខុសប្លែកពីឆ្នាំ២០១៧ ដោយសារតែមានការកើនឡើង នៃចំនួនអ្នកចូលរួម ដោយកាលពីឆ្នាំ២០១៧ មានអ្នកចូលរួមប្រកួតតែ៣៤ក្រុមទេ ហើយឆ្នាំ២០១៨ នេះ អ្នកចូលរួមប្រកួតឡើងដល់៤៦ក្រុម ហើយក្នុងនោះក៏មានការចូលរួមពីក្រុមកីឡាមហាជន និងអ្នកចូលរួមឡើងទៅដល់ជាង ៥០០នាក់។ ដោយការប្រកួតឆ្នាំនេះ បង្កើននូវឧបសគ្គ និងមានការកែសម្រួលខ្លះទាក់ទងទៅនិងប្រភេទឧបសគ្គ ដើម្បីឲ្យមានការលំបាកខ្លះ។
ទាក់ទងការតាំងពិពណ៌យោធាឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កងទ័ពគឺជាកងទព័របស់ប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋមានសិទ្ធិស្វែងយល់អំពីសមត្ថភាពរបស់កងទ័ព និងគ្រឿងបំពាក់របស់កងទ័ព ក៏ដូចជាការងារអ្វីខ្លះដែលកងទ័ពបានធ្វើដើម្បីជាតិ និងមាតុភូមិ។ នៅក្នុងការតាំងពិពណ៌នេះ គឺមានការរៀបចំជាយុទ្ធោឧបករណ៍ មានទីតាំងលេណដ្ឋាន និងទីតាំងបញ្ជាដែលយើងធ្វើហាក់ដូចជានៅសមរភូមិមុខដើម្បីឲ្យប្រជាពលរដ្ឋបាលយល់ថា តើនៅក្នុងដំណាក់កាល នៃសង្គ្រាមការរៀបចំរបស់កងកម្លាំងមានលក្ខណៈអ្វីខ្លះ ទោះបីជាមិនបានគ្រប់ជ្រុងជ្រោយក៏យើងចង់ឲ្យមហាជនដឹងបានជ្រាបផងដែរ៕
Post a Comment