ដល់កម៉ង សូមជួយស៊ែរដើម្បីប្រុងប្រយ័ត្ន!!! យកដុល្លារក្លែងក្លាយជិត ៣០០០ ដុល្លារ ដើរបន្លំទិញឥវ៉ាន់គេ តែចុងក្រោយត្រូវចប់
បុរសម្នាក់បានជិះរថយន្ដមួយគ្រឿង ធ្វើដំណើរពីរាជធានីភ្នំពេញ ឆ្ពោះមកក្រុងតាខ្មៅ ដោយយកប្រាក់ដុល្លារក្លែងក្លាយ មកបន្លំទិញឥវ៉ាន់របស់ប្រជាពលរដ្ឋ ជាអាជីវករជាបន្ដបន្ទាប់គ្នា ចុងក្រោយបែកការ ក៏ត្រូវអាជីវករប្ដឹងសមត្ថកិច្ចជួយអន្ដរាគមន៍ ចាប់ខ្លួន នៅវេលាម៉ោង៦ និង៣០នាទីល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះលក់ភេសជ្ជ: ស្ថិតក្នុងភូមិភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ។
លោកវរសេនីយ៍ ស កែវពិសិដ្ឋ អធិការក្រុងតាខ្មៅ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សឺ ប៊ុនទ្រី ភេទប្រុស អាយុ៦៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅផ្ទះលេខ១០៩ ផ្លូវ២៧៤ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ចំណែកឯជនរងគ្រោះមាន៣នាក់ទី១. ឈ្មោះ ផាវ សារិទ្ធ ទី២. ឈ្មោះ លឹម លីម និងទី៣. ឈ្មោះ ម៉ន អៀង។
ក្រោយឃាត់ខ្លួននេះផងដែរ សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួន រួមមាន៖ រថយន្ត១គ្រឿង ម៉ាកTOYOTA pruis ពណ៌ក្រហម បិទស្កុតពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AS-1163 ប្រាក់ដុល្លារក្លែងក្លាយចំនួន២,៧០០ដុល្លារអាមេរិក ប្រាក់ដុល្លារពិតប្រាកដចំនួន២៩ដុល្លារអាមេរិក ប្រាក់រៀលចំនួន១០២,៨០០រៀល ស្រាបៀរABCចំនួន៣កេស ប្រេងសាំងចំនួន១ប៊ីដុង មានចំណុះ៣០លីត្រ អាគុយម៉ាកROCKETចំនួន២គ្រឿង និងទូរស័ព្ទដៃចំនួន១គ្រឿងម៉ាកLG ពណ៌ស ។
លោកអធិការបានបន្ដថា នៅមុនពេលកើតហេតុ ជនសង្ស័យឈ្មោះ សឺ ប៊ុនទ្រី បានជិះរថយន្តធ្វើដំណើរពីរាជធានីភ្នំពេញ ឆ្ពោះមកក្រុងតាខ្មៅ ដោយយកប្រាក់ដុល្លារក្លែងក្លាយចំនួន២,៧០០ដុល្លារអាមេរិក ទៅទិញស្រាបៀរ និងសាំងរបស់អាជីវករចំនួន៣នាក់ ខណ:ដែលទិញរួច ជនសង្ស័យក៏បានបើករថយន្ដចេញពីកន្លែងលក់ឆ្ពោះទៅទិញកន្លែងផ្សេងទៀត ។ ក្រោយមកជនរងគ្រោះ បានដឹងថាជនសង្ស័យ បានទិញទំនិញរបស់ខ្លួនជាប្រាក់ដុល្លារក្លែងក្លាយ ភ្លាមៗនោះជនរងគ្រោះ ក៏តាមរកជនសង្ស័យឃើញនៅម្តុំផ្សារព្រែកហូរ ក៏បានឃាត់ខ្លួន រួចប្រគល់ជូនសមត្ថកិច្ច ដើម្បីចាត់ការតាមផ្លូវច្បាប់ ។
ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយពីធ្វើការឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានធ្វើការពិនិត្យ និងដកហូតវត្ថុតាងខាងលើ រួចបញ្ជូនខ្លួនជនសង្ស័យ រួមទាំងវត្ថុតាង មកអធិការដ្ឋាននគរបាលក្រុង ដើម្បីធ្វើការសាកសួរ ។ នៅចំពោះសមត្ថកិច្ចជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានយកប្រាក់ដុល្លារក្លែងក្លាយ ទៅទិញទំនិញរបស់ជនរងគ្រោះពិតប្រាកដមែន ហើយខ្លួនធ្លាប់បានយកប្រាក់ដុល្លារក្លែងក្លាយចំនួន១០០ដុល្លារ យកទៅប្ដូរយកប្រាក់រៀលម្ដងរួចមកហើយ កាលពីថ្ងៃទី១៩ ខែឆ្នាំដដែល នៅចំណុចស្តុបស្ពានព្រែកហូរ។ ចំពោះប្រាក់ដុល្លារក្លែងក្លាយទាំងនោះ គឺខ្លួនបានមកពីជនម្នាក់ ភេទប្រុស អាយុ៥២ឆ្នាំ ទីលំនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕

Post a Comment