ប្ដូរអារម្មណ៍ម្តងមើល និងជួយផ្តល់កំលាំងចិត្តគាត់ផង!!! យុវជនរូបរាងដ៏សង្ហានេះនឹងប្រកួតប្រជែងក្នុងកម្មវិធីប្រកួតសម្រស់ នៅប្រទេស មីយ៉ាន់ម៉ា តំណាងឲ្យកម្ពុជា
ទីបំផុតយុវជនខ្មែរមួយរូបដែលមានឈ្មោះ អេង សុខហួង ហៅ Shani បានទៅចូលរួមប្រកួតក្នុងកម្មវិធីមួយដែលមានជាដំបូងនៅក្នុង ប្រទេស មីយ៉ាន់ម៉ា ដែលជាម្ចាស់ផ្ទះ។ កម្មវិធីប្រកួតនេះបានចាប់ផ្តើមពីថ្ងៃទី២២ ខែមករា រហូតដល់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយបេក្ខជនគ្រប់ប្រទេសត្រូវបង្ហាញនូវរូបសម្បត្តិដែលតំណាងឲ្យជាតិនីមួយៗពោរពេញដោយភាពក្លាហាន និងផ្សព្វផ្សាយនូវវប្បធម៌របស់ប្រទេសរបស់ខ្លួនដែលជាការទាក់ទាញទៅកាន់ពិភពលោក។
កម្មវិធីប្រកួតប្រជែងសម្រស់ផ្នែកបុរសគឺ Mister Tourism and Culture Universe 2018 នៅឆ្នាំ២០១៨នេះ នៅក្នុងជាការរៀបចំប្រកួតលើកដំបូងបំផុត ដោយនឹងមានបេក្ខជនចូលរួមប្រកួតចំនួន៣៥នាក់ជុំវិញពិភពលោក រួមទាំងកម្ពុជាផងដែរ។ ចំពោះយុវជនកម្ពុជាដែលទៅចូលរួមនេះគាត់មានកំពស់ ១,8 ម៉ែត្រ និងទំងន់៧១គីឡូក្រាម។ ដូចនេះសូមបងប្អូនខ្មែរយើងទាំងអស់គ្នាជួយផ្តល់កំលាំងចិត្តដល់រូបគាត់ផង៕
***ហាមលួចចម្លងអត្ថបទរបស់យើងខ្ញុំ បើមិនដូចនេះទេអ្នកនឹងទទួលខុសត្រូវមុខច្បាប់។
រក្សាសិទ្ធិដោយ kampuchea1979.blogspot.com
***ហាមលួចចម្លងអត្ថបទរបស់យើងខ្ញុំ បើមិនដូចនេះទេអ្នកនឹងទទួលខុសត្រូវមុខច្បាប់។
រក្សាសិទ្ធិដោយ kampuchea1979.blogspot.com


















































Post a Comment