Header Ads

កក្រើកទៀតហើយ!!! បង្ក្រាបបទល្មើសគ្រឿងញៀននៅក្រុងបាវិត ជាង ៧ គីឡូក្រាម បែកធ្លាយរឿង​មេខ្លោង​ជួញដូរដ៏ធំ គឺនៅ​គុក​ព្រៃ​សសោះ

ខេត្តស្វាយរៀង ៖ កាលពីរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធទៅនឹងការបង្ក្រាបបទល្មើសគ្រឿងញៀន បានជាង ៧ គីឡូក្រាម ក្នុងប្រតិបត្តិការរយៈពេល ៣ថ្ងៃ ។


ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀននៅក្រុងបាវិតនេះ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយស្តាប់ចម្លើយសារភាព ស្រាប់តែបែកធ្លាយ​មេ​ខ្លោង​ជួញដូរ​គ្រឿងញៀន​នៅ​ក្នុង​គុក​ព្រៃ​ស ​​ជា​​អ្នកបញ្ជា​ក្នុង​ការ​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន​នៅ​រាជធានី​ភ្នំពេញ និង​បន្ត​ចែកចាយ​មក​​តាម​បណ្តា​ខេត្ត ​រហូត​ដល់​ខេត្តស្វាយរៀង ទើប​កម្លាំងបានធ្វើការសហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលនីតិវិធីពី លោក សឿន មុន្នីរ័ត្ន ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងបានធ្វើការបង្ក្រាបជាបន្តបន្ទាប់រហូតឃាត់ខ្លួនជនសង្ស័យបានចំនួន ១០នាក់ ស្រីចំនួន ៣នាក់ ។


ចំណែកវត្ថុតាងដកហូត រួមមាន ថ្នាំញៀនសរុបចំនួន ៧.៣៥៦,៥៤ក្រាម (៧ គីឡូ ៣៥៦,៥៤ក្រាម), អាវុធខ្លី ២ដើម គ្រាប់ ១៥គ្រាប់ បង់ ២, ជញ្ជីងថ្លឹងគ្រឿងញៀន ២គ្រឿង, រថយន្ត ១គ្រឿង, ម៉ូតូ ១គ្រឿង, ប្រាក់ដុល្លារ ៥២០ដុល្លារ, ប្រាក់រៀល ៤៥.០០០រៀល និង ២.៥០០.០០០ដុង រួមនិងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ។ បច្ចុប្បន្ន មន្ត្រីជំនាញកងរាជអាវុធហត្ថកំពុងបន្តនីតិវិធី ។


​បើ​តាម​ លោក​ឧត្តមសេនីយ៍ត្រី សែ វុ​ទ្ធី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង ​បានឱ្យ​ដឹង​ថា នេះ​ជា​លើក​ទី​១​ហើយ ​ដែល​កងរាជអាវុធហត្ថ​ខេត្ត ​ចុះ​ធ្វើ​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​រក្សា​ទុក​ឬ​ជួញដូរ​ចែកចាយ​គ្រឿងញៀន​ដោយ​ខុសច្បាប់​ជា​ទ្រង់ទ្រាយ​ធំ​ក្នុង​ដើមឆ្នាំ​២០១៨ ​រយៈពេល ​៣​ថ្ងៃ ​បង្ក្រាប និង​ចាប់ខ្លួន​ជនសង្ស័យ​បាន ​៥​នាក់ ​ស្រី​ម្នាក់​ រឹបអូស​ថ្នាំ​ញៀន​បាន​រហូត​ជាង ​៧​គីឡូក្រាម ។


លោកបន្ដថា ដោយ​មាន​ចម្លើយ​សារភាព​ថា មាន​មេខ្លោង​នៅ​រាជធានី​ភ្នំពេញ ​លោក​ក៏​បាន​រាយការណ៍​ជូន ​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​កង​យោ​ធ​ពលខេមរភូមិន្ទ​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក​អភិបាល​ នៃ​គណ​អភិបាល​ខេត្ត​ស្វាយរៀង ​បាន​បញ្ជា​ផ្ទាល់​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ​ដឹកនាំ​ដោយ ​​លោក​ឧត្តមសេណីយ៍ឯក ស៊ិ​ន សូ​ផា​ន្នី មេបញ្ជាការ​រង​ទទួល​ផែន​នគ​បាល​យុ​ត្ត​ធម៌ និង​មាន​ការ​សម្របសម្រួល​ពី ​លោក គង់ ច​ន្ទ័​ខេ​ម​រិ​ទ្ធ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង និង​​ លោក សឿ​ន មុនី​រ័​ត្ន ព្រះរាជអាជ្ញា​រង​រាជធានី​ភ្នំពេញ​ ចុះ​បង្ក្រាប​៣​ករណី​ជា​បន្តបន្ទាប់ ។


បន្ទាប់​មក​ សមត្ថកិច្ច​ក៏​បាន​ឲ្យ​ជនសង្ស័យ​ឈ្មោះ ពៅ ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​កម្ម​ង់​ទិញ​ថ្នាំ​ពី​អ្នក​នៅ​ក្នុង​គុក​ព្រៃ​ស រ​ហូត​ដល់​វេលា​ម៉ោង ​២ ​និង ​៤០​នាទី ​រសៀល​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៨ មេខ្លោង​ជួញដូរ​គ្រឿងញៀន​បាន​ណាត់ជួប​នៅចំណុច​ហាង​សាច់​អាំង​ព្រហ្ម​បាយ័ន ​ខាងក្រោយ​រោង​កុន​លុ​ច ស្ថិត​នៅ​ចំណុច​សង្កាត់​ផ្សារ​កណ្តាល ផ្លូវ​លេខ​១៥៤​កែង​ផ្លូវ​លេខ​១៩ ខណ្ឌដូនពេញ ដោយ​​មេខ្លោង​ដែល​នៅ​ក្នុង​គុក​ព្រៃ​ស បាន​បញ្ជា​ឲ្យ​ឈ្មោះ ង៉ូ​វ សុភា​រម្យ ភេទ​ប្រុស អាយុ​ ៣០​ឆ្នាំ យក​ថ្នាំ​មក​ជំនួស ក៏​ត្រូវ​បាន​សមត្ថកិច្ច​ក្របួច​ជាប់ ហើយ​ជនសង្ស័យ​ឈ្មោះ ង៉ូ​វ សុភា​រម្យ សារភាព​ថា ខ្លួន​ជា​កូនចៅ​មេខ្លោង​គ្រឿងញៀន​នៅ​គុក​ព្រៃ​ស ៕















No comments