ពិតជាមានអារម្មណ៍ថាព្រឺរោមតែម្តង នៅពេលដែលបានស្តាប់បទក្នុងរឿង "ធ្មប់" នេះចប់ (មានវីដេអូ អ្នកខ្សោយបេះដូងហាមមើល)
«ធ្មប់» គឺជារឿងខ្នាតធំបែបបុរាណខ្មែរមួយដែលថតវិលត្រឡប់ទៅកាន់សម័យលង្វែក ។ រឿងខ្នាតធំនេះបាននិយាយរៀបរាប់មួយជ្រុងពីរឿងមន្តអាគមអាបធ្មប់ ដែលជាជំនឿរបស់ខ្មែរនាសម័យកាលនោះ ។
សម្រាប់រឿងបែបបុរាណដែលបានថតឡើងឆ្លុះបញ្ចាំងពីថតភាពសង្គមខ្មែរមួយជ្រុងនាសម័យបុព្វកាល (សម័យលង្វែក) នេះ បានថតបញ្ចប់រួចរាល់ហើយ ដោយនឹងត្រូវចាក់បញ្ចាំងក្នុងពេលឆាប់ៗនេះដែរ ។ បើតាមព័ត៌មានថានឹងចាក់បញ្ចាំងនាថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៨ ខាងមុននេះតទៅ គ្រប់រោងភាពយន្ត ។ ស្របពេលដែលខ្សែភាពយន្តខ្នាតធំ «ធ្មប់» កៀកនឹងចាក់បញ្ចាំងនោះ បទចម្រៀងមួយបទដែលគេតែងនិពន្ធឡើងបញ្ចូលទៅក្នុងសាច់រឿងនេះត្រូវបានបញ្ចេញ ដែលមួយបទនេះពោលពេញទៅដោយអត្ថន័យជ្រាលជ្រៅ និង បានរៀបរាប់រឿងមួយចំនួនទាក់ទងអំពើធ្មប់ ស្តាប់ទៅធ្វើឱ្យមានអារម្មណ៍ព្រឺសម្បុរខ្ញាក់ៗតែម្តង ។
ចម្រៀងមួយបទនេះដែរ ជាការបកស្រាយដោយតារាចម្រៀងស្រីសំនៀង មុត លាង សុផាឡែន ដែលមានការដឹកនាំដោយលោក ហ៊ុយ យ៉ាឡេង និង និពន្ធទំនុកច្រៀងដោយលោក ស្វាយ លីម៉េង។ ហើយបទចម្រៀងមួយបទនេះដែរ នៅពេលដែលបានស្តាប់ចប់ហើយពិតជាព្រឺក្បាលតែម្តង ព្រោះវាហាក់ដូចជាយើងកំពុងតែឋិតនៅក្នុងស្ថានភាពនេះអញ្ចឹង។

គួរបញ្ជាក់ដែរថា រឿង «ធ្មប់» នេះជាស្នាដៃដឹកនាំ និង និពន្ធថ្មីមួយទៀតរបស់លោក ហ៊ុយ យ៉ាឡេង រួមនឹងលោក ស្វាយ លីម៉េង ។ សូមចុចស្តាប់បទ «ធ្មប់» ដូចខាងក្រោមនេះ ៕
Post a Comment