បើទោះបីមានកាមេរ៉ាសុវត្ថិភាព និងសន្តិសុខ ត្រូវបានគេដាក់ឲ្យយាមកាមនៅកន្លែងទូ ATM ដើម្បីការពារជនខិលខូចពីការឆ្លៀតឱកាសធ្វើរឿងមិនល្អក៏ដោយ ក៏អារម្មណ៍មួយនេះនៅតែដិតជាប់អ្នកប្រើប្រាស់មួយចំនួន មិនទុកចិត្តដដែល។
ជាក់ស្តែងកាលពីពេលថ្មីនេះមានរូបថតជាច្រើនសន្លឹក ត្រូវបានគេបង្ហោះ និងចែកចាយនៅលើបណ្ដាញអ៊ីនធឺណិត ដែលបង្ហាញឲ្យឃើញថា មានអ្នកទៅប្រើប្រាស់ទូ ATM មួយចំនួនមានការប្រុងប្រយ័ត្នខ្ពស់ ដោយនាំសត្វសុនខមាឌធំៗរបស់ពួកគេតាមខ្លួន ដែលមើលទៅពិតជាគួរឲ្យខ្លាច សូម្បីតែមនុស្សទូទៅក៏មិនហ៊ានចូលជិតឡើយ។ មួយវិញទៀតពួកគេទាំងនេះនាំទៅប្រហែលជាដើម្បីទុកការពារខ្លួនពីជនឆ្លៀតឱកាសផ្សេងៗក៏ថាបានដែរ។
ដូចនេះសូមទៅមើលរូបថតទាំងមួយសន្លឹក ដែលចោរឃើញហើយអាចនឹងលែងហ៊ានចូលជិត នៅពេលដែលនរណាម្នាក់ទៅកាន់ទូ ATM៖
ខាងក្រោមនេះជាសកម្មភាពចោរប្លន់នៅកន្លែងទូរ ATM ក្នុងខណៈពេលដែលមិនមានវត្តមានរបស់សត្វឆ្កែ






















No comments:
Post a Comment