ព្រោះតែស្ថានភាពរន្ធត់បែបនេះ រឹតតែធ្វើឲ្យស្វាមីរបស់អ្នកនាង គង់ ច័ន្ទស្រីមុំ យល់កាន់តែច្បាស់ពីមនុស្សស្រីថាលំបាកយ៉ាងណានោះ
មុននេះបន្តិចមហាជនបានទទួលការភ្ញាក់ផ្អើលមួយ បន្ទាប់ពីបានឃើញរូបភាពមួយសន្លឹករបស់តារាសម្តែង គង់ ច័ន្ទស្រីមុំ កំពុងគេងសម្រាកនៅលើគ្រែពេទ្យ និង កំពុងទទួលការពិនិត្យពីគ្រូពេទ្យ ។
បើតាមលោក គឹម សីហា ជាស្វាមីបានឱ្យដឹងតាមរយៈទំព័រហ្វេសប៊ុកនៅមុននេះបន្តិចថា មិនដឹងជាមូលហេតុអ្វីទេ ស្រាប់តែប្រពន្ធរបស់លោកគឺអ្នកនាង គង់ ច័ន្ទស្រីមុំ មានអាការឈឺចាប់ក្នុងពោះ ដោយមើលឃើញអាការទៅមិនស្រួល ទើបលោកបញ្ជូលមកកាន់មន្ទីរពេទ្យទាំងព្រឹកតែម្តង ។ លោក គឹម សីហា បន្តឱ្យដឹងតាមរយៈនោះដដែលថា មួយរយៈមកនេះប្រពន្ធរបស់លោកគឺអ្នកនាង គង់ ច័ន្ទស្រីមុំ តែងមានអាការឧស្សាហ៍ឈឺពោះដោយគ្មានមូលហេតុណាស់ ការណ៍នេះបានធ្វើឱ្យលើកមានក្តីព្រួយបារម្ភពីសុខភាពប្រពន្ធ និង កូនក្នុងផ្ទៃយ៉ាងខ្លាំង ។
ក្នុងពេលនេះដែរ បើតាមការឱ្យដឹងគឺអ្នកនាង គង់ ច័ន្ទស្រីមុំ កំពុងទទួលការពិនិត្យពីក្រុមគ្រូពេទ្យជំនាញក្នុងមន្ទីរពេទ្យឯកជនមួយយ៉ាងយកចិត្តទុកដាក់ ដោយពេលនេះនៅពុំទាន់ដឹងលទ្ធផលនៅឡើយទេ ។ បើងាកទៅមើលលោក គឹម សីហា ជាស្វាមីវិញបានបង្ហាញក្តីព្រួយបារម្ភយ៉ាងចំពោះភរិយា និង កូនក្នុងផ្ទៃ ដោយលោកបានសរសេរសារក្នុងហ្វេសប៊ុកថា «ភ្ញាក់ឡើងមកពេទ្យមិនចង់ទាន់ ! ភ័យណាស់ខ្ញុំ ! ឧស្សាហ៍ឈឺពោះដោយមិនដឹងមូលហេតុ ! ឆាប់ជាណា ! សូមឱ្យសុខភាពល្អទាំងម្តាយ និង កូនក្នុងផ្ទៃណា» ។
តាមរយៈនោះដែរ ប្រិយមិត្តអ្នកគាំទ្រជាច្រើនបានបង្ហាញការព្រួយបារម្ភ និង ផ្តល់ការជូនពរដ៏ល្អមួយដល់តារាស្រី គង់ ច័ន្ទស្រីមុំ ឱ្យមានសុខភាពល្អ ឆាប់បានធូរស្រាលពីអាការឈឺចាប់នេះ រួមទាំងកូនក្នុងផ្ទៃផងដែរ ៕

Post a Comment