តែពេលនេះរឿងដ៏ចម្លែកមួយនេះត្រូវបានគេលាតត្រដាងប្រាប់ហើយ ដោយសារតែប្រជាជនចិនមានជំនឿទៅលើសុភាសិតរបស់ខ្លួនមួយគឺ "ត្រីហែលឆ្លងកាត់ទ្វារនាគ" នោះគឺមានន័យថាសត្វត្រីគឺជាសត្វមួយប្រភេទដែលមានភាពអត់ធ្មត់ ក្លាហាន ហើយហ៊ានជំនះរាល់ឧបសគ្គទាំងអស់។ មួយវិញទៀតវាជាសត្វដែលមិនចេះនៅស្ងៀមមួយកន្លែងទេ វាតែងតែហែលទឹករហូតបើទោះជាវាមានពងពេញពោះក៏ដោយ។
ដោយសារតែហេតុផលនេះហើយទើបក្រុមហ៊ុនផលិតរថយន្ត Cadillac មួយនេះសម្រេចចិត្តធ្វើបែបនេះ ដើម្បីឲ្យក្រុមហ៊ុនមួយនេះមានដំណើរការជោគជ័យឲ្យដូចត្រីទាំងនេះ ហើយប្រជាជនចិនភាគច្រើនពេញចិត្តនូវសុភាសិតមួយនេះខ្លាំងណាស់។ ហាងមួយដែលបានតាំងឡានក្នុងអាងត្រីនេះ នៅក្នុងទីក្រុង Shenzhen ភាគខាងត្បូងប្រទេសចិន៕
ហាមលួចចម្លងអត្ថបទរបស់យើងខ្ញុំ បើមិនដូចនេះទេអ្នកនឹងទទួលខុសត្រូវមុខច្បាប់។
រក្សាសិទ្ធិដោយ kampuchea1979.blogspot.com






























No comments:
Post a Comment