តាមសម្ដីម្ដាយក្មេងស្រីកំសត់ឈ្មោះ ប៉ុល សាវឿន អាយុជាង ៤០ឆ្នាំ ស្នាក់នៅស្ទឹងមានជ័យ បានឲ្យដឹងថា កូនស្រីរបស់គាត់មានឈ្មោះ ចិត្ត សុដា អាយុ ៥ឆ្នាំ មានជម្ងឺទឹកដក់ក្នុងខួរក្បាលតាំងពីកំណើតមកម្ល៉េះ ហើយជារៀងរាល់ថ្ងៃសីល គាត់តែងតែដឹករទេះកូនស្រីមកអង្គុយសុំថវិកាគេនៅព្រះអង្គដង្កើ បានប្រមាណ ៥ ទៅ ៦ម៉ឺន ដើម្បីយកលុយទៅទិញទឹកដោះគោ ខោទឹកនោម និងសម្ភារប្រើប្រាស់មួយចំនួនទៀត ។
ស្ត្រីជាម្ដាយបន្ដថា គាត់ធ្លាប់យកកូនស្រីកំសត់រូបនោះ ទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាដែរ ហើយខាងពេទ្យក៏បានជួយដែរ តែពេទ្យនិយាយថា មិនអាចព្យាបាល ឬវះកាត់បានទេ ។ ចំណែកខាងអង្គការភាពញញឹម នៃកុមារ ក៏បានជួយជាអង្ករ និងលុយកាក់បន្ដិចបន្ដួច សម្រាប់ឲ្យកូនរៀនសូត្រ ពេលគាត់យកកូនទៅសម្រាកនៅមន្ទីរពេទ្យ ហើយជារៀងរាល់ខែ គាត់នៅតែទៅទទួលថ្នាំពីមន្ទីរពេទ្យឲ្យកូនស្រី ។
ម្ដាយក្មេងស្រីខាងលើបន្ដទៀតថា កូនគាត់អាចស្ដាប់បាន តែនិយាយមិនបានទេ ដើរក៏មិនរួចដែរ គឺបានតែគេងនៅលើរទេះរហូត និងតែងតែមានអាការប្រកាច់ទាញមុខទាញមាត់គួរឲ្យអាណិតខ្លោចចិត្តណាស់ ។ ចំណែកប្ដីគាត់រកលុយបានខ្វះមុខខ្វះក្រោយ មិនអាចផ្គត់ផ្គង់គ្រួសារបានគ្រប់គ្រាន់ឡើយ ។
ជាចុងក្រោយ ស្រ្តីជាម្ដាយក្មេងស្រីដ៏កំសត់ខាងលើ បានសំណូមពរដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងសប្បុរសជននានា ដែលមានចិត្តមេត្ដា សូមជួយសង្រ្គោះកូនស្រី និងឧបត្ថម្ភតាមលទ្ធភាព ដើម្បីជួយបន្ធូរបន្ថយការលំបាករបស់គាត់ និងកូនស្រី ។ គាត់ក៏បានអំពាវនាវដល់សប្បុរសជននានា ប្រសិនចង់ជួយកូនស្រីដ៏អភ័ព្វរបស់គាត់ សូមទំនាក់ទំនងតាមលេខទូរស័ព្ទ ០៨៧ ៥៥ ៩០ ៨៥ ។
ក្នុងអំណោយមនុស្សធម៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកកបាទក្រហមកម្ពុជា រួមមាន សំភារះប្រេីប្រាស់ផ្ទះបាយ មួយចំនួន អង្ករ១បាវ ស្មេី៣០គីឡូ ឃីត មួយកញ្ចប់(មុង ភួយ ក្រម៉ា កន្ទេល សារ៉ុង ខ្នេីយ ) ត្រីខ ១យ៉ួរ មី ២កេះ ទឹកសុទ្ធ oral ១កេះ ទឹកក្រូច២កេះ ទឹកត្រី ១យួរ ទឹកសុីអីុវ ១យួរ និង ថវិកាសប្បុរជន ចំនួន ៥០មឺុន រៀល។
ក្នុងនោះផងដែរដោយក្តីអាណិតក្មេងនេះជាខ្លាំង ក៏គេឃើញមានយុវសិស្សជាច្រើននាក់បាននាំគ្នាប្រមូលបានថវិកាខ្លះៗដើម្បីជួយក្មេងស្រីអភ័ព្វនេះផងដែរ៕





















No comments:
Post a Comment