លើកមុននៅថៃ ម្តងនេះមានកន្លែងមួយទៀតហើយដែលធ្វើឲ្យទ្វារមាសស្ត្រីសស្អាត ត្រឹមតែរយៈពេល៣០នាទី ចំណាយ ៩៨០ដុល្លារ
កាលពីពេលកន្លងទៅថ្មីៗនេះ គេឃើញមានការផ្សព្វផ្សាយពាណិជ្ជកម្មពីគ្លីនិចមួយ អំពីសេវាកម្មបាញ់ឡាស៊ែរដើម្បីធ្វើឲ្យប្រដាប់ភេទបុរសឲ្យស ដែលអះអាងថា មិនប៉ះពាល់អ្វីទាំងអស់នោះ ត្រូវបានចែកចាយយ៉ាងសន្ធោសន្ធៅនៅលើបណ្តាញសង្គម។
ស្រាប់តែពេលថ្មីៗនេះ នាយកដ្ឋានសេវាសុខភាពនៃប្រទេសថៃ បានសម្រេចចិត្តផាកពិន័យគ្លីនិចមួយនេះ ក្នុងចំនួនទឹកប្រាក់ ២ម៉ឺនបាត ដោយសារតែការផ្សព្វផ្សាយនេះ គឺហួសពីការពិត ដោយបុគ្គលិកនៃគ្លីនិចមួយនេះ បានអះអាងបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុកថា ការបាញ់ឡាស៊ែរឲ្យលិង្គសនេះ មិនមានការឈឺចាប់ មិនគ្រោះថ្នាក់ ហើយអ្នកនៅតែអាចប្រើប្រាស់វាបានជារៀងរាល់យប់។
លោកវេជ្ជបណ្ឌិត Thongchai Kiratihatthayakorn អគ្គនាយករងនៃនាយកដ្ឋានគាំទ្រសេវាសុខភាព បានបញ្ជាក់បន្ថែមទៀតថា ការបាញ់ឡាស៊ែរមិនអាចទទួលបានលទ្ធផលល្អដូចអ្វីដែលពួកគេទាំងនោះបានអះអាងនោះទេ ហើយលោកក៏បានផ្តែរផ្តាំទៅបុរសមួយចំនួនដែលមានបំណងចង់ទទួលសេវាកម្មនេះដែរថា វាអាចនឹងធ្វើឲ្យប្រដាប់បន្តពូជប្រើការលែងបាន ឬអាចបណ្តាលឲ្យសមត្ថភាពផ្លូវភេទចុះខ្សោយថែមទៀតផង។
លើសពីនេះទៅទៀត លោកវេជ្ជបណ្ឌិតក៏បានហាមទៀតដែរថា តំបន់រសើបនោះ វាងាយនឹងរលាក និងឆ្លងមេរោគខ្លាំងណាស់។ លោកបានបន្តទៀតថា មូលហេតុដែលលោកធ្វើការផាកពិន័យមន្ទីរពេទ្យមួយនេះ ក្នុងចំនួន ២ម៉ឺនបាត គឺដោយសារតែការផ្សព្វផ្សាយហួសពីការពិត ដែលបំពានទៅលើវិជ្ជាជីវៈពេទ្យ។
តែសម្រាប់នៅពេលនេះវិញ អ្វីដែលកាន់តែចាប់អារម្មណ៍ជាងនេះទៅទៀតនោះ គឺថានៅពេលនេះនៅក្នុងប្រទេសហ្វីលីពិនឯណោះវិញ កំពុងតែកក្រើកជាមួយនឹង សេវាកម្មបាញ់កាំរស្មីឡាស៊ែរធ្វើឲ្យតំបន់ជុំវិញទ្វារមាសមនុស្សស្រីសស្អាត។
ចំពោះសេវាកម្មមួយនេះគឺធ្វើឲ្យទ្វាមាសសស្អាត ដែលត្រូវបានផ្តល់ជូន ដោយគ្លីនិក Belo Medical Group clinics ដែលជាគ្លីនិកឯកជនមួយទទួលអាជ្ញាប័ណ្ណយ៉ាងត្រឹមត្រូវ។ ហើយបើតាមអ្នកស្រី Belo តំណាងរបស់គ្លីនិកខាងលើបានឲ្យដឹងថា សេវាកម្មថ្មីនេះត្រូវការពេលវេលាត្រឹមតែ៣០នាទី ហើយសម្រាប់តម្លៃរបស់វាវិញគឺ ៩៨០ដុល្លារសម្រាប់ការបាញ់រស្មីឡាស៊ែរម្តង។
ក្នុងនោះផងដែរអ្នកតំណាងរបស់គ្លីនិករបស់គ្លីនិកដដែលនេះបានឲ្យដឹងទៀតថា គំនិតអាជីកម្មថ្មីនេះគឺគ្លីនិកខ្លួនបានរៀនពីបទពិសោធណ៍ដែលធ្លាប់កើតមាននៅក្នុងប្រទេសថៃកាលពីពេលថ្មីៗនេះ តែគ្លិនិកខ្លួនបានព្យាយាមផ្ដល់សេវានេះទៅកាន់មនុស្សស្រីវិញម្តង ព្រោះថាមនុស្សស្រីមាននិន្នការយកចិត្តទុកដាក់លើការថែសម្ផស្សច្រើនជាងមនុស្សប្រុស។ រហូតមកទល់នឹងពេលនេះ មានអតិថជនជាច្រើនកំពុងចាប់អារម្មណ៍ និងមានបំណងចង់ទទួលបានសេវាកម្មថ្មីមួយនេះ។ ហើយគ្លីនិចមួយនេះមានសេវាកម្មថែសំរស់ជាច្រើនទៀត មិនថាបុរស រឺស្ត្រីទេ៕
***ហាមលួចចម្លងអត្ថបទរបស់យើងខ្ញុំ បើមិនដូចនេះទេអ្នកនឹងទទួលខុសត្រូវមុខច្បាប់។
រក្សាសិទ្ធិដោយ kampuchea1979.blogspot.com
***ហាមលួចចម្លងអត្ថបទរបស់យើងខ្ញុំ បើមិនដូចនេះទេអ្នកនឹងទទួលខុសត្រូវមុខច្បាប់។
រក្សាសិទ្ធិដោយ kampuchea1979.blogspot.com




































Post a Comment