Header Ads

ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង ដោយឃើញអតីតស្វាមី អ្នកនាង អម្ពរ ទេវី បានមកទទូលនៅឯព្រ​លាន​យន្តហោះ គឺលោក ពេជ្រ ភិរុណ

ទីបំផុតតារា​សម្ដែង​ជើង​ចាស់ ​អ្នកនាង អម្ពរ​ ទេវី បាន​មក​​ដល់​ប្រទេស​កម្ពុជាហើយ ​តាម​ការ​គ្រោង​ទុក​ នៅ​វេលាថ្ងៃត្រង់នេះ នាថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ក្រោយ​ពី​ជាប់​កិច្ច​សន្យា​ជាមួយ​​ផលិតករ​ពីរ​រូប​។ ចំពោះដំណើរមកដល់នេះបានធ្វើ​ឲ្យ​កក្រើក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ តាំងពីព្រឹក រហូតដល់ម៉ោងជាង១រសៀល ព្រោះមាន​អ្នក​គាំទ្រ​ សាច់ញាតិ និង​​អ្នក​សិល្បៈ​ទៅ​ឈរ​ចាំ​ទទួល​​តារា​សម្ដែង​ជើង​ចាស់​រូប​នេះ​យ៉ាងច្រើនកុះករ​។


ដំណើរ​ពី​​អាមេរិក​ មក​កាន់​កម្ពុជា​សា​ជា​ថ្មី​ម្ដង​ទៀត​របស់​អ្នកនាង អម្ពរ​ទេវី គឺមានរយៈ​ពេល​ ២ ខែ គឺ​​​ក្នុង​គោល​បំណង​ថត​រឿង​ភាគ​ថ្មី​ឲ្យ​ផលិតកម្ម​ Red Picture ​​រឿង "ឆន្ទា​" ដាក់​បញ្ចាំង​នៅ​ទូរទស្សន៍​ CTN និង​ផលិតកម្ម​ LD រឿង​​ "កាកី​" គ្រោង​នឹង​ដាក់​បញ្ចាំង​នៅ​ទូរទស្សន៍​ PNN ។


នេះ​គឺ​ជា​ដំណើរ​ចុះ​មក​ថត​កុន​លើក​ទី​២​របស់​​អ្នក​នាង អម្ពរ​ទេវី បន្ទាប់​ពី​បាន​ថត​ភាព​យន្ត​ខ្នាត​ធំ​១ រឿង​​ឲ្យ​អ្នក​ស្រី​ ពាន់ ភួង​បុប្ផា ​កាល​ពី​ពេល​កន្លង​ទៅ​។ ការ​បង្ហាញ​វត្តមាន​លើក​ទី​​​​២​នេះ​ដែរ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​មហាជន​ទាំង​ក្នុង និង​ក្រៅ​សិល្បៈ​។ ក្នុងនោះផងដែរ ដំណើរ​មក​កាន់​កម្ពុជា​ក្នុង​គោល​បំណង​មក​ថត​ខ្សែ​ភាព​យន្ត​​ជា​លើក​ទី​២ នេះ​អ្នកនាង អម្ពរ​ទេវី មក​ជាមួយ​កូន​ប្រុស​ និងម្ដាយ​​ គ្មាន​វត្តមាន​ស្វាមី​មក​ជាមួយ​ទេ។


ហើយអ្វីដែលបានធ្វើឲ្យគេគ្រប់រូបមានការភ្ញាក់ផ្អើលថែមទៀតនោះគឺមាន​វត្តមាន​លោក​ពេជ្រ ភិ​រុណ អតីត​ស្វាមី​អ្នក​នាង​អម្ពរ​ទេវី​ និង​កូនស្រី​ មក​ទទួល​អ្នក​នាង​នៅ​ឯ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ផង​ដែរ ។ បន្ទាប់មក អ្នកនាង អម្ពរ ទេវីក៏បានអញ្ជើញរូបលោក ទៅទទួលទាន​អាហារ​ថ្ងៃត្រង់​ទាំងអស់​គ្នា​ ជាមួយ​អ្នក​នាង ​និង​សមាជិក​ក្រុម​គ្រួសារ​ទាំងអស់​គ្នា​។


មុន​ការ​មក​ដល់​របស់​អ្នក​នាង​អម្ពរ ទេវី លោក​បាន​ផ្តល់​សម្ភាសន៍​ទៅ​កាន់​អ្នក​សារព័ត៌​មាននៅ​ឯ​ព្រ​លាន​យន្តហោះ​ថា លោក​នៅ​តែ​រាប់អាន​និង​រក្សា​ទំនាក់ទំនង​ដូច​បង​-​ប្អូន​ជាមួយ​អ​តី​ភរិយា​ជា​និច្ច ហើយ​លោក​ក៏​កោតសរសើរ​អតីត​ភរិយា​ដែល​ការ​សម្តែង​របស់​គាត់​គឺ​កាន់តែ​ខ្លាំង​ជាង​មុន ៕












ខាងក្រោមនេះជារូបផ្សេងៗទៀតរបស់អ្នកនាង អម្ពរ ទេវី

























No comments