ចង់ដឹងដែរតើ!!! ប្រាក់ខែបុគ្គលិកមួយចំនួននៃមន្ទីរពេទ្យ គន្ធបុប្ផា ត្រូវបានគេលួចប្រាប់ហើយ
មន្ទីរពេទ្យគន្ធបុប្ផា គឺជាមន្ទីរពេទ្យសប្បុរសធម៌ដ៏ធំមួយផ្តល់ជូនសេវាព្យាបាលប្រកបដោយគុណភាពខ្ពស់ ទំនុកចិត្ត និងការគាំទ្រពីប្រជាពលរដ្ឋខ្មែរ គ្រប់ស្រទាប់វណ្ណៈ។ ទាំងអស់នេះដោយហេតុថា មន្ទីរពេទ្យនេះមានបុគ្គលិកបម្រើការងារប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវ និងមានស្តង់ដាបច្ចេកទេស នៃការព្យាបាល។
បច្ចុប្បន្នដើម្បីអាចដំណើរការបានល្អមន្ទីរពេទ្យគន្ធបុប្ផាមានបុគ្គលិកបម្រើការងារជាង ២ ៥០០ នាក់ រាប់ទាំងផ្នែកសន្តិសុខ និងអនាម័យ ជាមួយនឹងប្រាក់បៀវត្សមួយសមរម្យ។ ចង់ដឹងថា តើបុគ្គលិកបម្រើការងារនៅមន្ទីរពេទ្យគន្ធបុប្ផា ទទួលបានប្រាក់បៀវត្សប៉ុន្មាន?
បុគ្គលិកមន្ទីរពេទ្យគន្ធបុប្ផាម្នាក់ សុំមិនបញ្ចេញឈ្មោះបានប្រាប់សារព័ត៌មានក្នុងស្រុកមួយឲ្យដឹងថា សន្តិសុខ និងអនាម័យទទួលបាន ៣៥០ ដុល្លារអាមេរិក គិលានុបដ្ឋាយិកា ឬគ្រូពេទ្យមធ្យមចន្លោះពី ៥០០ដុល្លារ ទៅ៦៥០ដុល្លារ និងវេជ្ជបណ្ឌិតជំនាញឯកទេស ១ ៥០០ដុល្លារ ក្នុង១ខែ ហើយការផ្ដល់ជូននេះមិនរាប់បញ្ចូលអ្នកធ្វើការងារច្រើនឆ្នាំ ឬតិចឆ្នាំនោះទេ ពោលគឺដូចៗគ្នា។
«បុគ្គលិកទាំងអស់សុទ្ធតែបានលះបង់ខ្ពស់ ដើម្បីជួយសង្រ្គោះដល់អាយុជីវិតកុមារកម្ពុជាដោយប្រាក់ខែទទួលបាននេះមិនអាចយកទៅធ្វើជាអ្នកមានបាននោះទេ ពោលគឺអាចរស់នៅបានតែប៉ុណ្ណោះ។ បុគ្គលិកបម្រើការងារនៅទីនេះមានស្ថានភាពធ្វើការងារជាប់លាប់ត្រឹមត្រូវ ហើយបុគ្គលិកទាំងអស់មិនមានលទ្ធភាពទៅរកការងារខាងក្រៅ ការប្រព្រឹត្តិអំពើពុករលួយ និងការទទួលថវិកាពីអ្នកជំងឺនោះទេ មានន័យថា បុគ្គលិកបម្រើការងារនៅទីនោះ គឺបម្រើការងារតែមួយកន្លែងប៉ុណ្ណោះមិនអាចលួចម៉ោងទៅធ្វើការងារខាងក្រៅបានទេ។ ដូច្នេះហើយបានជាមូលនិធិគន្ធបុប្ផាផ្ដល់ឱ្យដល់បុគ្គលិកសមរម្យ ដែលអាចរស់បាន»។
ប្រភពដដែលឱ្យដឹងថា រាល់ការជ្រើសរើសបុគ្គលិកអាស្រ័យដោយមានតម្រូវការជាក់ស្តែងដូចជាករណី បុគ្គលិកសុំឈប់ បុគ្គលិកស្លាប់ សុំចូលនិវត្តន៍ និងបញ្ហាផ្សេងៗមួយចំនួន។ ដូច្នេះរហូតមកដល់ពេលនេះមន្ទីរពេទ្យមិនមានតម្រូវការជ្រើសរើសបុគ្គលិកច្រើនបន្ថែមឡើយ។ មន្ទីរពេទ្យគន្ធបុប្ផាមាន ៤ ទីតាំងនៅរាជធានីភ្នំពេញ ១ សាខានៅសៀមរាប។
មន្ទីរពេទ្យ គន្ធបុប្ផា ដែលមានវត្តមាននៅអំឡុងទសវត្សឆ្នាំ ១៩៧០ ហើយត្រូវបានបិទទ្វារទៅវិញនៅ ពេលខ្មែរក្រហមឡើងកាន់អំណាច និង បានចាប់ដំណើរការឡើងវិញនៅឆ្នាំ នាំ ១៩៩២ ក្រោមព្រះរាជ្យតម្រិះរបស់ព្រះបរមរតនកោដ្ឋ ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ អតីតព្រះមហាក្សត្រខ្មែរ និងលោកវេជ្ជបណ្ឌិត Beat Richner ជនជាតិស្វីសជាស្ថាបនិក៕

Post a Comment